ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ប៉េអិម​​ឃាត់ខ្លួន​ ​​​​​ជនសង្ស័យ​២នាក់ ​ដកហូត​​​ថ្នាំញៀ​ន ​​ម៉ាទឹកកក​ ​​ចំនួន​១៩ ​កញ្ចប់
ថ្ងៃទី ០២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 02:39 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 648នាក់)


 

បាត់ដំបង ៖ ​ជនសង្ស័យ​ចំនួន​២នាក់ ​ ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​រតនមណ្ឌល​ ធ្វើការ​ឃាត់ខ្លួន​  ព្រមទាំង​ ​ដកហូត​នូវ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៨​កញ្ចប់  ​​​ខណៈ​ដែល​មុខ​សញ្ញា​ទាំង២​នាក់​​នេះ​ ​បាន​ធ្វើ​សកម្មភាព​ចែកចាយ​​​ទីតាំង​ផ្សេងៗ​គ្នា​ ។

កិច្ចប្រតិបត្តិការ​នេះ ​បាន​ប្រព្រឹត្ត ឡើង ​កាលពី​ម៉ោង​៥ និង ១៥ នាទី​ល្ងាច ថ្ងៃទី ១ ខែសីហា  ឆ្នាំ​២០១៦  ត្រង់​ចំណុច​ភូមិ ជាម​ន្ត្រី ​ ឃុំ ត្រែង ស្រុក​  រតនមណ្ឌល ​ខេត្តបាត់ដំបង ​  បន្ទាប់ពី​កំលាំង​បាន​ទទួល​នូវ​សេចក្តីរាយការណ៍​មួយ ​ ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង ។

ក្នុង​កិច្ចប្រតិបត្តិការ​នោះ​គឺ​​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ឈ្មោះ រ៉េត បូ​រិ​ទ្ធ   ភេទ​ប្រុស     អាយុ ២១​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​ភូមិ ភ្ជា​វ ​ឃុំ ត្រែង ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង  ​ដោយ​ឆែក​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយ​កញ្ចប់​ ដែល​ជនសង្ស័យ​ បាន​លាក់ទុក​ នៅក្នុង​ខោ​លី​អូរ ​ ដោយ​ថ្នាំញៀន​នេះ​មាន​ទម្ងន់ ១,៧៧ ក្រាម ។ បន្ទាប់ពី​បាន​ធ្វើ​ការសាកសួរ​រួចមក ​ សមត្ថកិច្ច​បាន​បន្ត​ឈាន​ដល់​ការឃាត់ខ្លួន ​ជនសង្ស័យ​ បាន​ម្នាក់ទៀត  ​មានឈ្មោះ ​ឈឹម កុសល  ភេទ​ប្រុស អាយុ ២២ ​ឆ្នាំ មុខរបរ គ្មាន ។ ​ការឃាត់ខ្លួន​នេះ​ បាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ ភ្ជា​វ ឃុំ​ត្រែង ស្រុក រតនមណ្ឌល​ខេត្តបាត់ដំបង ​ ដែល​ជា​បក្ខពួក​តែមួយ​ព្រមទាំង​បាន​ រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១៨ កញ្ចប់ ​មាន​ទម្ងន់ ៥,៦៤ ក្រាម ទូរស័ព្ទ ០៤ គ្រឿង​។

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ ​គឺ​កំលាំង​បាន​ឃាត់ខ្លួន​មនុស្ស​​បាន​​ជនសង្ស័យ​ចំនួន​២​នាក់ ​ រួមទាំង វត្ថុ តាង​គឺ​គ្រឿងញៀន​ម៉ា​ទឹកកក ១៩ ​កញ្ចប់ ​មាន​ទម្ងន់​សរុប ៧,៤១ ក្រាម​ -​ទូរស័ព្ទដៃ ​០៤ គ្រឿង -​ម៉ូតូ ០១ គ្រឿង​ម៉ាក MSX ពណ៌​ ស គ្មាន​ផ្លាក លេខ​ ស៊េរី​ឆ្នាំ ២០១៤  ​។​ បច្ចុប្បន្ន ​ជនសង្ស័យ និង វត្ថុតាង​ កំពុង​ឃាត់ខ្លួន​ នៅ​ការិយាល័យ​ជំនាញ ​ដើម្បី​បញ្ជូន​ ទៅកាន់​សាលាដំបូង​ខេត្ត ​ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ