ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ចោរ​ទាល់ច្រក​​ ​​លួច​​ចំ​ម៉ូតូ​អស់សាំង​​ ​យក​ទៅ​ប្លុង​ចោល​នៅក្នុង​ព្រៃ​ ត្រូវ​​​ជាប់ខ្នោះ​ប៉េអិម​
ថ្ងៃទី ០២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 02:23 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 601នាក់)



​​
​បន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​បាន​សុំ​ផ្ទះ​គេ​ស្នាក់នៅ​១​យប់ ​ពេល​ម្ចាស់ផ្ទះ​ មិន​នៅ​ មាន​ឱកាស​លួច​ម៉ូតូ​របស់​ម្ចាស់ផ្ទះ​ជិះ​គេច​បាត់​ តែ​សំណាងអាក្រក់​ម៉ូតូ​អស់​សាំង​ ជនសង្ស័យ​ បាន​យក​ម៉ូតូ​លាក់​ទុកចោល​នៅក្នុង​ព្រៃ​ ហើយ​គេចខ្លួនបាត់​។

ក្រោយមក​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៦៦៦​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ ​ក៏បាន​ប្រទះឃើញ​ម៉ូតូ​១​គ្រឿង ​ដែល​គេ​យក​មក​ប្លុង​ចោល​នៅក្នុង​ព្រៃ​ ពេលនោះ​ កំលាំង​អាវុធហត្ថ​ស្នាក់ការ ​ក៏បាន​បញ្ជូន​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​​ រួច​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ ដើម្បី​ស្វែងរក​ម្ចាស់​លុះ​នៅ​ថ្ងៃទី​១ ​ខែសីហា ​ឆ្នាំ​២០១៦​នេះ ​ស្រាប់តែ​ជនសង្ស័យ ​បានចេញ​មុខ​មក​យក​ម៉ូតូ ​ដោយ​អះអាងថា​ខ្លួន​ជា​ម្ចាស់​ម៉ូតូ ​ដោយសារតែ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រ​ង​គ្រោះ​ឈ្មោះ​ ទិ​ដ្ឋ រដ្ឋ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សង្កែ​ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ដែល​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ កាលពី​ថ្ងៃទី​២៩​ ខែកក្កដា ឆ្នាំ​២០១៦ ទើប​អាវុធហត្ថ​ខេត្ត ​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។​

លោក​វរៈសេនីយ៍​ឯក​ ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​លើ​ការងារ​យុត្តិធម៌ បាន​ប្រាប់​អោយដឹងថា ​ជនសង្ស័យ​មានឈ្មោះ ត្រង សង្គម ​(​ហៅ​ស​ង្គោ​ម​)​ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ លោក បានបន្ដថា​ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ រូបគេ​ពិតជា​បាន​លួច​ម៉ូតូ​របស់​ឈ្មោះ​ ទិ​ដ្ឋ រដ្ឋ នេះ​ពិតប្រាកដ​មែន ​ក្រោយពី​លួច​បាន​ហើយ​ខ្លួន​បាន​ជិះ​ទៅ​ខេត្តកំពង់ធំ​ លុះ​ជិះ​មកដល់​ចំណុច ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​នេត្រ​ ម៉ូតូ​ក៏​អស់​សាំង​ហើយ​ខ្លួន​អត់​មាន​ប្រាក់​ចាក់​សាំង​ក៏​ទុក​ម៉ូតូ​ចោល​ក្នុង​ព្រៃ​ក្បែរ បង្គោល​ភ្លើង​ចុះ​ពី​ផ្លូវជាតិ​ប្រហែល​១០​ម៉ែត្រ​ហើយ​ជនសង្ស័យ​ក៏បាន​គេចខ្លួន​។

ក្រោយពី​បាន​ចំលើយសារភាព ​ហើយ​ជនសង្ស័យ​ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ​។ ចំណែក​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ