ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឃុំ​ខ្លួន​ជនល្មើស៣នាក់ ក្នុង​នោះ​មានប្អូន​ប្រុស​អ្នកនាង​ ខៀវ ​សុខារ៉ាវី ​ម្នាក់​ ​ពីបទ ​បាញ់​សម្លាប់​មនុស្ស​នៅ​ស្តារម៉ាតក្បែរ​ផ្សាររាត្រី
ថ្ងៃទី ១៧ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 04:41 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 699នាក់)




ភ្នំពេញ ៖ ​ ជនសង្ស័យ៣នាក់​ ក្នុងនោះមានប្អូនប្រុសបង្កើត របស់តារាសម្តែងអ្នកនាង ​ខៀវ ​សុខារ៉ាវី ម្នាក់ផងនោះ ​ត្រូវបានលោក ​ជួន​ សុរាសី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​  សម្រេច​ កាលពីរសៀលថ្ងៃទី១៧ ​ខែសីហា ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ បណ្តោះអាសន្ន​  ពាក់ព័ន្ធ​ការបាញ់​សម្លាប់​មនុស្ស​ ក្នុងស្តារម៉ាតក្បែរផ្សាររាត្រី​ ខណ្ឌដូនពេញ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ជនសង្ស័យ​ ឈ្មោះ ផុន ភក្តី ប៉េអិម ​ខណ្ឌដូនពេញ​ ជាជនដៃដល់​ ត្រូវ​បានចោទ​ប្រកាន់​ពីបទ​ ហិង្សា​ដោយចេតនា​ មានស្ថានទម្ងន់ទោស​ ដោយសារមរណភាពនៃជនរងគ្រោះ មាត្រា២២៤នៃក្រមព្រហ្មទណ្ឌ ។

ដោយឡែកឈ្មោះ ខៀវ ថនវ៉ាន់ឌី ត្រូវជាប្អូនប្រុសបង្កើតរបស់តារាសម្តែងអ្នកនាង ​ខៀវ សុខារ៉ាវី​ និង ឈ្មោះ និន រិន ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា ​និង ​កាន់កាប់​អាវុធ​ខុសច្បាប់ តាមមាត្រា២១៧ និង​មាត្រា​៤៩០នៃក្រមព្រហ្មទណ្ឌ ។

ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ​នៅចំណុច​មីនីម៉ាត ផ្ទះ​លេខ165Eo​ ផ្លូវព្រះស៊ីសុវត្ថិ ​ខណ្ឌដូនពេញ ក្បែរផ្សារាត្រី ។

ដើមចមនៃសំណុំរឿងនេះ ​ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបឲ្យដឹងថា ​ឈ្មោះ ផុន ភក្តី បានត្រូវ​មេបញ្ជាការ​ប៉េអឹម​ ខណ្ឌដូនពេញ ​ចាត់តាំង​ឲ្យ​មកយាម​ប្រចាំការ​នៅ​បារបារាំង​មួយកន្លែងយីហោ ហ្ស៊ូណា  ។ លុះដល់យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ម្ចាស់​បារហ្ស៊ូណា បានទូរស័ព្ទ​ ហៅឈ្មោះ ផុន ភក្តី ឲ្យមកជាបន្ទាន់ព្រោះ ​មានក្រុមក្មេងស្ទាវ៦នាក់ រួមទាំងប្អូន​ប្រុសអ្នកនាង ​ខៀវ សុខារ៉ាវី ​ម្នាក់ផង ​បានចូលទៅអុកឡុកក្នុងបារ ហ្ស៊ូណា។ ពេលឈ្មោះ ផុន ភក្តី មកដល់ ពួកគេបានចាកចេញ ​មកសម្ងំផឹកស៊ីនៅមីនីម៉ាត ​ដែលជាចំណុចកើតហេតុ ​ទើប​ឈ្មោះ ផុន ភក្តី បាន​ជិះម៉ូតូដេញតាមទៅដល់មីនីម៉ាត​ ក៏កើត​ជាជម្លោះឈានដល់ការវាយតប់គ្នាទៅវិញទៅមក ពោលគឺភាគីក្រុមប្អូនអ្នកនាង ​ខៀវ សុខារ៉ាវី បាន​ប្រើ​ដំបង ​និង ស្ទុះទៅយកកាំភ្លើងម៉ាក​ កា៥៩ មក​បម្រុងបាញ់ផង ។


ដោយសារឈ្មោះ ផុន ភក្តី ​មានតែម្នាក់ឯង​ រីឯភាគីម្ខាងទៀតមានគ្នាដល់ទៅ៦នាក់​ ធ្វើឲ្យឈ្មោះ ផុន ភក្តី ដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ​បណ្តាលឲ្យចំឈ្មោះ​ សឺន ចាន់ដារ័ត្ន ​ភេទប្រុស អាយុ២៨ឆ្នាំ មុខ​របរបុគ្គលិកក្រុមហ៊ុន ​អចលនទ្រព្យ ស្លាប់តែម្តង ៕

ដកស្រង់ ៖ គេហទំព័របាយ័ន​
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ