ឃុំខ្លួន ជនបរទេស២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត៥គីឡូក្រាម
ភ្នំពេញ ៖ ជនជាតិរ៉ូម៉ានីម្នាក់និងជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ប្រភេទកូកាអ៊ីនជិត៥គីឡូក្រាម ត្រូវបានតុលាការសម្រេចកាលពីថ្ងៃទី១៨ ខែសីហា ឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ VARADI ADRIAN-CALIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិរ៉ូម៉ានី និងម្នាក់ទៀតឈ្មោះCHUKWUE MEKA អាយុ៣៥ ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។
ពួកគេទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៤ ខែសីហា នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
សមត្ថកិច្ច បន្តថា ពួកគេបានដឹកជញ្ជូនគ្រឿងញៀនពីប្រទេសប្រេស៊ីល ចូលមកកម្ពុជា តាមជើងយន្តហោះQR970 ៕