ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ចោរ​​ជំនាញ​ គាស់​ផ្ទះ​លួច​សម្ភារៈ ​២នាក់ ​​ត្រូវ​បាន​ចាប់ខ្លួន​​​ តាម​ប្រព័ន្ធ GPS​ រក​ឃើញ​ថ្នាំ​ញៀន​២៦​កញ្ចប់ ​បន្ថែម​ទៀត
ថ្ងៃទី ១៧ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 03:59 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 621នាក់)





កំពង់ឆ្នាំង​៖​ជនសង្ស័យ​​២នាក់​ ​​ជំនាញ​ខាង​គាស់​ផ្ទះ​លួច​សម្ភារៈ ​ត្រូវ​បាន​ សមត្ថកិច្ច​ក្រុង​កំពង់​ឆ្នាំ​ ឃាត់ខ្លួន​​បាន​ តាម​​ប្រព័ន្ធ​ GPS​ ​ ​ឈាន​ដល់​ការ​​ឆែកឆេរ ​លំនៅឋាន​រ​បស់​ជន​ស​ង្ស័យ​ ​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌ស​ ចំនួន​២៦​កញ្ចប់​​ ​​និង​វត្ថុ​តាង​សម្រាប់​បំរើ​ដល់​ការ​ជក់​មួយចំនួន​​ទៀត  ។  


ករណីនេះ​ បានធ្វើឡើង​នៅវេលា​ម៉ោង​៨​និង​និង​នាទី​ថ្ងៃទី​១៧ ​សីហា ​២០១៦​ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ មុំ​ សាមឿន​ ភេទ​ប្រុស​អាយុប្រមាណ​៥៥​ឆ្នាំ មាន​​ប្រព​ន្ធឈ្មោះ​ កែវ​សុខ​ចំរើន​ អាយុ​ប្រមាណ​ ៥០​ឆ្នាំ ​ស្ថិត​ក្នុងភូមិ​ឡ​ទឹកត្រី​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង ​និង​ខេត្តកំពង់ឆ្នាំង  ។  

សមត្ថកិច្ច​ ដែល​ស្ថិត​ក្នុង​ការបង្ក្រាប​ ​បាន​អោយដឹងថា​ ជនល្មើស​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​​មាន​ ឈ្មោះ​ទូច ​បូរ៉ា​ធូ​ អាយុ​២៤​ឆ្នាំ​ រស់នៅ ​ក្នុង​ភូមិ​ឡ​ទឹកត្រី​សង្កាត់​កំពង់ឆ្នាំង ​ក្រុង​និង​ខេត្តកំពង់ឆ្នាំង ​ម្នាក់ទៀត​ឈ្មោះ ​ផន​ លឹម​ហួត​ អាយុ​១៦​ឆ្នាំ​រស់នៅ ​ក្នុងភូមិ​ឃ្លាំងប្រាក់​សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង ។  

សមត្ថកិច្ច​ បានបន្ថែម​ទៀតថា ​នៅមុន​ឈាន​ដ​ល់​ការ​បង្ក្រាប​មុខសញ្ញា​ក្រុមចោរ​លួច​ខាង​លើនេះ​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​របស់​ឈ្មោះ​ ​ឌុ​ច​សុ​ភី​ ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ ​ក្នុងភូមិ​ឃ្លាំងប្រាក់​សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង ​ត្រូវ​បាន​ក្រុមចោរ​ចូល​លួច​ទូរ​ស័ព្ទ ​ប្រភេទ​ទំនើប​២​គ្រឿង​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ ​GPS​ និង​លុយ​ដុល្លា​១០៧០​ និង​ប្រាក់​រៀល​៥០​ម៉ឺន​រៀល​ដាក់​ក្នុង​កាបូ​ប​ ខ​ណះ​ដែល​ក្រុម​ចោរ​គាស់​ទ្វា​ខាងក្រោយ​ផ្ទះ​ចូល​លួច  ។  ក្រោយពី​ទទួល​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ភ្លាមៗ​សមត្ថកិច្ច​ បាន​សហកា​រ​គ្នា​ជាមួយ​នគរ​បាល​ក្រុង​កំពង់ឆ្នាំង​ ចាត់វិធានការ​ជំនាញរ​បស់​សមត្ថកិច្ច​ទើប​ឈាន​ដល់​ការ​ឡោម​ព័ទ្ធ ​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​មួយ​ឈ្មោះ​ ទូច​បូរ៉ា​ធូ​ ខាងលើ​ភ្លាមៗ  ។  

សមត្ថកិច្ច បាន​លើកឡើង​ទៀត​ថា​ ការ​បង្ក្រាប​មុខសញ្ញា​នេះ​បាន ក៏​ធ្វើការ​​រាយការណ៍​ជូន​លោកស្នងការ​នគ​របាល​ខេត្ត ​និង​មានការ​សម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ចូល​ធ្វើការ​ឆែកឆេរ ​លំនៅឋាន​រ​បស់ជន​ស​ង្ស័យ​ ​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌ស ​១៣​កញ្ចប់​តូច​ ទូរ​ស័ព្ទ​ដៃ​៥​គ្រឿង  ​រួម​និង​ឧបករណ៍​សម្រាប់​បំរើ​ដល់​ការ​ជក់​មួយចំនួន​​ទៀតផង។ ក្នុងនោះ​ក៏​ឈានទៅ​តាម​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ម្នាក់ទៀត ​ដែល​ជា​បក្សពួក​ឈ្មោះ​ ផន ​លឹម​ហូត​ ដកហូត​បាន​ទូរ​ស័ព្ទ ​ដៃ​របស់​ជនរងគ្រោះ​២​គ្រឿង​ និង​លុយ​១០៧០​ដុល្លា ​រួម​និង​ម្សៅ​ក្រាម​ព​ណ៌​ស​១៣​កញ្ចប់​តូច​បន្ថែមទៀត​ ។  ក្រុម​នេះ​ ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​កំពុង​តាម ។  

ប​ច្ចុ​ប្បន្ន ជនល្មើស​រួម​និង​វត្ថុតាង​ត្រូវ​បាន​ត្រូវ​បានកា​រិ​យា​ល័យ ​ព្រហ្មទណ្ឌ ​កំរិត​ស្រាល​ខេត្ត​កំពង់​ឆ្នាំង ​ធ្វើការ​សាកសួរ​ និង​កសាង​ឯកសារ​គ្រោង ​និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិ​វិធី​​នៃច្បាប់ ​នៅ​រសៀលថ្ងៃនេះ ផងដែរ៕



ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ