ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ ក្នុងស្រុកចុងកាល់
ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ បាននាំយក អំណោយ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ មកពី ៣ភូមិ ក្នុងឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
អំណោយដែលចែកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម.មី១កេស.ត្រីខ១យូរ.ទឹកស៊ីអ៊ីវ ១យូរ ឃីត១កញ្ចប់ និងថវិកាផ្ទាល់ខ្លួនរបស់ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ចំនួន២៥ម៉ឺនរៀលផងដែរ។
នៅក្នុងឱកាសនោះ លោក ស ថាវី បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគួរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នា ហើយអំណោយដែលចែកនៅពេលនេះ ទោះបីតិចតួចក្តីតែអាចបំពេញនូវការខ្វះខាតរបស់បងប្អូនយើងបានមួយគ្រាៗផងដែរ៕