ក្រុមក្ដឹបចោរចំនួន១១នាក់ ជំនាញ ខាងលូកហោប៉ៅភ្លៀវ យកលុយត្រូវបានឃាត់ខ្លួន ជាបន្ដបន្ទាប់
សៀមរាប ៖ ក្រុមក្តឹបចោរដុះស្លែជំនាញខាងបុកហោប៉ៅភ្ញៀវយកលុយនៅ តំបន់ផាប់ស្ទ្រីតចំនួន ១១នាក់ ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល ធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់បញ្ជូនចូលទ្រុង ខណះពួកគេបានឆក់ យកលុយភ្ញៀវជាច្រើនឆ្នាំទើបត្រូវក្របួចជាប់។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៦សីហាឆ្នាំ២០១៦នៅតំបន់ផាប់ស្ទ្រីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
មន្ត្រីនគរបាល បានឲ្យដឹងថា នៅម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យការពារ និងអន្តរាគមន៍បានឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ កំពុងដើរ នៅម្ដុំផ្លូវ ផាប់ស្ទ្រីត។ មន្ត្រីនគរបាល បន្ថែមថា ក្រោយសាកសួរជនសង្ស័យ ទាំង២នាក់ ពួកគេ បានសារភាពថា បក្ខពួករបស់គេមានគ្នា ចំនួន៩នាក់ទៀត ដែលបានធ្វើសកម្មភាពលួចលុយ ភ្ញៀវបរទេស ដែលដើរកំសាន្ត នៅក្នុងតំបន់ផាប់ស្ទ្រីត និងតាមផ្លូវ សុខសាន្ត ។
មន្ត្រីដដែល បន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួននោះទី១.ឈ្មោះទុំ ចន ភេទប្រុសអាយុ៣៣ឆ្នាំ ទី២.ឈ្មោះ ទុំ រ៉ាន់ ភេទប្រុសអាយុ២២ ឆ្នាំទី៣.ឈ្មោះ ម៉ៅ តា ភេទស្រី១៨ឆ្នាំ ទី៤.ឈ្មោះឯម ផស្ស ភេទប្រុសអាយុ ២៣ឆ្នាំ ៥.ឈ្មោះទេព ស្រីនិត ភេទស្រី អាយុ២៤ឆ្នាំ ៦.ឈ្មោះភឿន សុភេន ភេទប្រុសអាយុ២៣ឆ្នាំ ទី៧.ឈ្មោះ ឆន ប៉ូលីន ភេទប្រុសអាយុ២០ឆ្នាំ ទី៨.ឈ្មោះ ពេទ្យ រិទ្ធ ភេទស្រីអាយុ១៥ឆ្នាំ ទី៩ឈ្មោះ ព្រីង លាន ភេទ ប្រុសអាយុ១២ឆ្នាំ។
ពួកគេ បានសារភាពថា រាល់ការចេញទៅឆក់ម្តងៗគឺពួកគេជិះម៉ូតូម៉ាកធូដេ ពណ៌បៃតង លាយស ពាក់ស្លាកលេខ ភ្នំពេញ១C២៨៧៥ ហើយពួកគេ បានធ្វើសកម្មភាពលួចភ្ញៀវទេសចរណ៍ អស់ជាច្រើនលើកមកហើយ ហើយចុងក្រោយ នៅម៉ោង២៤យប់ថ្ងៃទី០៧ ខែសីហាពួកគេ បានលួចភ្ញៀវជនជាតិអឺរ៉ុប មានប្រុសមានស្រីដើរជុំគ្នាឆក់ យកលុយបានចំនួន៤២០០ដុល្លារ និងលុយខ្មែរ៨០០០០រៀល។លុះដល់ថ្ងៃទី១៤ខែសីហាម៉ោង១រំលងអាធ្រាត្រ បានលួចលុយភ្ញៀវជនជាតិអឺរ៉ុបស្រីប្រុសបានលុយ១០០០ដុល្លារ។លុយដែលពួកគេលួចបាននោះ យកចែកគ្នាចាយ អស់ហើយ។ក្នុងចំណោមជនសង្ស័យទាំងនោះមាន៤នាក់ប្រើប្រាស់គ្រឿងញៀន។
សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងចំណោម ជនសង្ស័យទាំង១១នាក់ នោះមានមនុស្សពេញវ័យ៩នាក់ត្រូវបានរៀបចំបញ្ជូនទៅតុលាការ ឯក្ដឹប ចោរផ្សេងទៀត ត្រូវបាននាំយកទៅមណ្ឌលកែប្រែ៕