ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្រវឹងស្រា ​ជិះ​​​ម៉ូតូ​លឿន​​ជ្រុល​ ​ដួល​បោក​ក្បាល ​និង​ថ្នល់​របួសធ្ងន់
ថ្ងៃទី ១៧ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 03:42 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 581នាក់)




ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បន្ទាប់ពី​ផឹក​ស៊ីស្រវឹង​ខ្លាំងពេក​ជិះ​ម៉ូតូ​បោះពួយ​លឿន ​ដូច​ហោះ​​តាមផ្លូវ​ បេតុង​មួយ​ខ្សែ​ ហើយ​ជ្រុល​ធ្លាក់​ចេញពី​លើផ្លូវ​ដួល​បោក​ក្បាល ​និង​ថ្នល់​រង​របួស​ធ្ងន់​សន្លប់ឈឹង​នៅ​ នឹងកន្លែង​ កើតហេតុ​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ដ​សង្គ្រោះ​មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។

ហេតុ​ការ​ណ៍នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៦​នៅ​តាម​ផ្លូវ​បេតុង​ ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ពៅ ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់នៅ​ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​ 1N.0665 ។

ប្រជា​ពលរដ្ឋ​ នៅ​កន្លែងកើតហេតុ ​បានឲ្យ​​ដឹងថា ​នៅមុន​ពេល​កើតហេតុ គេ​បានឃើញ​បុរសរង​គ្រោះ​ខាងលើនេះ​ ជិះ​ម៉ូតូ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ​លុំ​ ម​ក​ដល់​ចំណុច​កើតហេតុ ដោយសារតែ​បុរស ​នោះ​គាត់​ស្រវឹង​ខ្លាំងពេក ​មើលផ្លូវ​មិន​ច្បាស់ ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បេតុង​បោក​នឹង​ចិញ្ចើមថ្នល់ ​បណ្តាល​អោយ​មនុស្ស​និង​ម៉ូតូ​ហោះ ​បោក​ពីរ​បី​ត្រឡប់ ​បែកក្បាល​សន្លប់​ស្ដូកស្តឹង ​រង​របួស​ធ្ងន់ធ្ងរ​។

ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះទៅ​មើល​កន្លែងកើតហេតុ ​និង​បាន​ទាក់ទង​ហៅ​រថយន្ត​សាមុយ ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល។  ដោយឡែក​ ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចោមចៅ​ ដើម្បី​រង​ចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ ៕​
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ