រកឃើញកាំភ្លើងមួយដើម ដែលក្រុមចោរប្លន់ យកមកលាក់ទុកក្នុងគុម្ពឫស្សី សម្រាប់ធ្វើសកម្មភាព
កំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវរកឃើញកាំភ្លើងAK47 មួយដើម ដែលក្រុមចោរប្លន់យកមកលាក់ទុកសម្រាប់ធ្វើសកម្មភាព ក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងគុម្ពឫស្សី មួយកន្លែងស្ថិតក្នុងភូមិចាស់ ។
កិច្ចការស្រាវជ្រាវរកឃើញនេះ បានធ្វើឡើងនៅថ្ងៃទី១៦សីហា២០១៦ ស្ថិតក្នុងភូមិបន្ទាយមាសឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចំណុចគុម្ពឫស្សី វាលស្រែឆ្ងាយ ពីភូមិអ្នកស្រុកមួយកន្លែង ដោយមានការសហការពីកំលាំងនគរបាលខេត្ត និងស្រុកប៉ុស្តិ៍រដ្ឋបាល ប្រជាការពាររួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវរកឃើញ ខណះដែលក្រុមចោរប្លន់កក្រើកតាមបណ្តា ខេត្តយកមកលាក់ទុក ធ្វើសកម្មភាពកន្លងមក ។
សមត្ថកិច្ចដែលបានចុះដល់ កន្លែង កើតហេតុ បានអោយដឹងថា អាវុធដែលរកឃើញនេះ ប្រភេទ AKកាត់ស្វាយ លេខ១២០៥៣០ គ្មាន បង់ជារបស់ក្រុមចោរ ប្លន់ដែលធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងផ្សារព្រៃខ្មែរ បណ្តាលអោយមនុស្សម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង១៦និង៤៨នាទីល្ងាចថ្ងៃទី២១ តុលា ២០១៤កន្លងមក ។
លោកវរសេនីយ៍ឯក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលកណ្តាល និងយុត្តិធម៌ បានអោយដឹងថា ការរុករកកាំភ្លើងថា កាំភ្លើងដែលបានរកឃើញនេះ នៅតែប្រើប្រាស់បានដដែល ខណះ យកមកបាញ់សាក ក្នុងនោះ នគរ បាលខេត្តកំពង់ឆ្នាំង នៅតែបន្តស្រាវជ្រាវរុករកក្រុមនិងបក្សពួកចោរប្លន់ទៀត បើទោះបី ក្រុមនេះ ត្រូវបានបង្ក្រាប ហើយនោះក្ដី ដើម្បីភូមិឃុំមានសុវត្ថិភាព ៕