ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្នាំញៀន​១០​កញ្ចប់​ និង​ជនសង្ស័យ​ម្នាក់​ ​​​ត្រូវបាន​បង្ក្រាប​ នៅផ្ទះ​សំណាក់​បក្សី​ចាំ​ក្រុង​
ថ្ងៃទី ១៧ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 12:48 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 665នាក់)




​បន្ទាយមានជ័យ ៖ ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​និង​ថ្នាំញៀន​១០​​កញ្ចប់​​  នៅ​នឹង​ផ្ទះសំណាក់​បក្សី​ចាំ​ក្រុង ក្នុង​សង្កាត់​-​ក្រុង​ប៉ោយប៉ែ​ត ហើយ​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញនេះ  ។

​លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ បានអោយដឹងថា ​អនុវត្តន៍​តាម​ផែន​ការ​ ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុងការ​បង្ក្រាប​បទល្មើស ​កម្លាំង​នគរបាល​របស់​លោក ​បានធ្វើការ​ស្រាវជ្រាវ មុខសញ្ញា​ជួញដូរ​ចែកចាយ​គ្រឿងញៀន ​ឈានដល់​ការឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ជា​មេការ​ផ្ទះសំណាក់​បក្សី​ចាំ​ក្រុង​ឈ្មោះ ​នួន រី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ នៅ​នឹង​ផ្ទះសំណាក់​ដកហូត​បាន​សារធាតុ​ញៀន​ជា​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស ខុសច្បាប់​ចំនួន​១០​កូន​ថង់​តូច ។

ក្រោយ​ការឃាត់ខ្លួន ​និង​សាកសួរ​លើ​ជនសង្ស័យ ដើម្បី​ឈាន​ទៅ​បង្ក្រាប​បក្ខពួក ឬ​មុខសញ្ញា​ផ្សេងទៀត​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន ​ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ