ជិះម៉ូតូ បុកបង្កាន់ដៃស្ពាន ដាច់ រយះ ឃើញបេះដូងនឹងសួត ញាក់សាច់
ព្រៃវែង ៖ បុរសម្នាក់ ជិះម៉ូតូមិនមានការប្រុសប្រយ័ត្ន ប៉ះនឹងបង្កាន់ដៃស្ពាន ដៃចង្កូតម៉ូតូបុកនឹងដើមទ្រូងដាច់រយះសាច់ ឃើញបេះដូង និងសួត រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ០៣ និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិជ្រៃឃុំរាបស្រុកពារាំង ខេត្តព្រៃវែង។
អ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ ឃើញបុរសជនរងគ្រោះ បានជិះម៉ូតូ មួយគ្រឿងម៉ាក វេវ ពណ៌ក្រហម លាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1Y.9562 ធ្វើដំណើរ ពីលិចទៅកើត នៅពេលដែលមកដល់ចំណុចកើតហេតុ បានរេចង្កូត ទៅប៉ះនឹងបង្កាន់ដៃស្ពាន ហើយដៃចង្កូតម៉ូតូ បុកដើមទ្រូងផ្នែកខាងស្តាំ បណ្តាលឲ្យ ដាច់រយះចេញសាច់ដើមទ្រូង ឃើញបេះដូង នឹងសួត រងរបួសធ្ងន់ធ្ងរ គ្រាន់តែឃើញព្រឺរោមតែម្តង។
សមត្ថកិច្ច ចុះមកកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះឈុន ឡេងជី ភេទប្រុសអាយុ២៩ ឆ្នាំរស់នៅភូមិ ពារាំងឃុំរាបស្រុកពារាំង ខេត្តព្រៃវែង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច នឹងប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះបន្ទាន់។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ ៕