សមត្ថកិច្ចចម្រុះ បង្ក្រាបបាន ការលួចនាំចូលផលិតផលសាច់បក្សីជាង១ពាន់គីឡូ
បន្ទាយមានជ័យ ៖ ក្រុមអន្តរាគមន៍ការិយាល័យ ដែលដឹកនាំដោយលោក ហ៊ុយ ទូច បានចុះធ្វើអធិការកិច្ច ស្ទាក់ឃាត់ចាប់បាន រថយន្ត ០១ គ្រឿង ម៉ាក Nissan ពណ៌សំបកឪឡឹក ចង្កូតស្តាំ ពាក់ស្លាកលេខ សៀមរាប 2A:4100 លួចនាំចូលផលិតផលបក្សីចំនួន ២០០ ថង់ ស្មើនឹង ១.៨០០ (មួយពាន់ប្រាំបីរយ) គីឡូក្រាម ត្រង់ចំណុចផ្លូវបំបែកវិស្វកម្ម ស្ថិតក្នុងភូមិកូនត្រី ឃុំ កូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២៣ និង០៥ នាទីយប់ ឈានចូលថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ ។
នៅព្រឹកថ្ងៃនេះ មន្ត្រីពេទ្យ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួងដោយមានការចូលរួមពីព្រះរាជអាជ្ញា ធ្វើការដុតកំទេចចោលនៅសាច់មាន់ទាំងនោះ៕