ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​​​គ្រួសារ​សព​កុមារី​ លង់​ទឹក​ស្លាប់​​ ​​ត្រូវ​បាន​ កាកបាទ​ក្រហម​ នាំ​យក​​អំណោយ​​ផ្ដល់​ជូន​​​
ថ្ងៃទី ១៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 03:37 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 778នាក់)




សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី ១៦​ខែសីហា ឆ្នាំ ២០១៦ អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​សៀមរាប ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក សូរ ប្លា​តុង ​ប្រធាន​គណៈ​កម្មាធិការ​អនុសាខា​ កាកបាទក្រហម​ កម្ពុជា​ក្រុង​សៀមរាប និង​សហការី បាន​​អញ្ជើញ​​​​ ​សួរសុខទុក្ខ ​រំលែក​ទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ ជូន​គ្រួសារ​លោក ​តោ ក្រឹ​ង​ អាយុ ៤០​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយដង្គំ ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ ខេត្តសៀមរាប ​ជា​ឪពុក​នៃ​សព​កុមារី ​ជា ស្រី​ម៉ិច អាយុ ១៤​ឆ្នាំ ដែល​បាន​ជួប​ឧបទ្ទវហេតុ​លង់ទឹក​ស្លាប់​ កាលពី​ថ្ងៃទី ១៣ ខែសីហា​ ឆ្នាំ​២០១៦ នៅ​ទំនប់​ស្ទឹង​ស្រែង ​(​ទំនប់ប្រឡាយ​ចិន​)  ព្រំប្រទល់​ស្រុក​ស្រីស្នំ ​ខេត្តសៀមរាប​ និង​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។


អំណោយ​មនុស្សធម៌​ ដែល​បានផ្តល់​ជូន​មាន ​៖ អង្គរ ២៥​គីឡូក្រាម​  ទឹក​សុទ្ធ ៤​យួរ ទឹក​ស៊ីអ៊ីវ ​​១​យួរ ទឹកត្រី​ ១​យួរ ត្រីខកំប៉ុង​ ១ យួរ និង​ថវិកា ៤០០០០០ រៀល ។

ឆ្លើយតប​នឹង​ការ​នាំ​អំណោយ​ខាងលើ​នេះ​ ​គ្រួសារ​សព​  បាន​ថ្លែងអំណរគុណ​ ​ជូន​ចំពោះ​ លោក សូរ ប្លា​តុង ​ប្រធាន​គណៈ​កម្មាធិកា​រអនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​សៀមរាប​ ​  ដែល​តែង​គិតគូរ​ពី​សុខទុក្ខ​របស់​ពួក​គាត់​  ​នាពេលនេះ​  ។

សូមបញ្ជាក់ថា​ ​​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣​ ខែសីហា ​​មាន​យុវ​សិស្ស​ចំនួន​៥​នាក់​ ​បាន​នាំគ្នា​ មកលេង​​ទឹក​នៅ​ទំនប់​អាងទឹក​របស់​ក្រុមហ៊ុន​ចិន​ស្ទឹង​ស្រែង​ទី​២ ​  លង់ទឹក​​​ស្លាប់​​​២នាក់ ​​ជួយ​សង្គ្រោះ​បាន​ចំនួន​៣​នាក់  ​ ។

សមត្ថកិច្ច​ ​​​បាន​ឲ្យ​ដឹងថា​ យុវ​សិស្ស​ចំនួន​៥​នាក់ ​មកលេង​អាង​ទំនប់ទឹក​ចិន​ ស្ទឹង​ស្រែង​ទី​២ ​​ស្ថិត​ នៅ​ភូមិ​ស្រីស្នំ ឃុំ​ស្លែង​ស្ពាន ខេត្តសៀមរាប -ព្រំប្រទល់​ឃុំ​ជើងទៀន​ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​មានជ័យ​ ក្នុង​នោះ​មាន​យុវ​សិស្ស​ចំនួន​៣​នាក់​ ត្រូវ​បាន​អ្នកស្រុក​ ជួយសង្គ្រោះ​បញ្ជូន ​ទៅ​មន្ទី​រ​ពេ​ទ្យ ​ដើម្បី​ជួយ​សង្គ្រោះ ​​។​១.ឈ្មោះ នៅ សុ​កនិកា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ​សិស្ស រស់នៅ​ភូមិ​សាលាក​ន្សែង ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ ។​២ .ធី ចាន់ថា ស្រី អាយុ​១៥​ឆ្នាំ​ សិស្ស ជាមួយគ្នា​។​៣.ឈ្មោះ ចាន់ ពន្ធដា​រ៉ា​ ភេទ ​ប្រុស​១៣​ឆ្នាំ  សិស្ស​ រស់នៅ​សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ។​ចំណែក​យុវសិស្ស​​២​នាក់​ទៀត​ បាន​បាត់​ខ្លួន​  ។ ក្នុង​នោះ ​សាកសព​ម្នាក់ ​រក​ឃើញ​អណ្តែត​ទឹក​នូវ​ល្ងាច​​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ ​២០១៦ បន្ទាប់​ពី​លង់ទឹក​បាន​មួយ​ថ្ងៃមក​ មានឈ្មោះ​​  ភួង កែវ​វ​ឌ្ឍ​នា​ ភេទ​ប្រុស អាយុ​១៦ ​ឆ្នាំ​(​សិស្ស​)​រស់​ភូមិ​ព្រំ​ ឃុំ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​។​ និង​សព​ម្នាក់ទៀត​នៅ​មិនទាន់​រក​ឃើញ​នៅឡើយ ​​មាន​​ឈ្មោះ ជា ស្រី ម៉ិច ភេទ​ស្រី អាយុ​១៦​ឆ្នាំ (​សិស្ស​)​រស់នៅ​សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។

​សូមបញ្ជាក់ថា ​ កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ​សព​ក្មេងស្រី​រងគ្រោះ​ ដែល​លង់ទឹក​ស្លាប់​នោះ​ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចំរុះ ​ស្រុក​ចុងកាល់ ​​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ និង​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​​ បាន​ប្រទះ​ឃើញ​សាកសព​ហើយ​​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ