ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​យ៉ាងសកម្ម​ ​​៣​នាក់​ ​​អស់លក្ខណ៍ ​ត្រូវ​ជាប់ទ្រុង
ថ្ងៃទី ១៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:32 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 752នាក់)




បន្ទាយមានជ័យ ៖ ​ជន​សង្ស័យ​ចំនួន​៣នាក់ ​បាន​នាំ​គ្នា​ជក់ ​និង​ជួញដូរ​​គ្រឿងញៀន​យ៉ាង​សកម្ម​ ​ត្រូវ​បាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ​ចុះ​ល្បាត​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​ ១៥​ខែសីហា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ទ្រាស ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។


សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុ​តាង​​ដែល​ដកហូត ​បាន​​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​ម៉ីន ​ចំនួន​១៤​គ្រាប់ ​ទូរស័ព្ទដៃ​៣​គ្រឿង​ ម៉ូតូ​២​គ្រឿង បាន​បញ្ជូន​មក​ស្នងកា​រ​​ នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​សួ​រនាំ​បន្ត​។​

លោក​វរសេនីយ៍ឯក​ ចាប ​សុ​ផា​រិ​ទ្ធ ​ស្នងការរង​ខេត្តបន្ទាយមានជ័យ​ ទទួលបន្ទុក​គ្រឿងញៀន​ និង​អនីតិជន ​និង​សេដ្ឋកិច្ច​ បាន​ឲ្យ​ដឹងថា​ ​ជនសង្ស័យ​ទាំង​៣​នាក់​ ១.ឈ្មោះ​ សៃ ​ឆៀ​ វ ប្រុស​អាយុ​១៩​ឆ្នាំ ជួញដូរ ២​.ឈ្មោះ​ យឹ​ង ​ប្រាំង ​ប្រុស​អាយុ​១៨​ឆ្នាំ​ អ្នកប្រើប្រាស់ និង​​៣​ឈ្មោះ ​វិ​ន ​តូ​នី  ប្រុស​អាយុ​២២​ឆ្នាំ​អ្នកប្រើប្រាស់ ​អ្នក​ទាំង​៣​នាក់​ នេះ​ រស់នៅ​ក្នុងភូមិ​ទ្រាស ​ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​នៅមុខ​នគរបាល​​ ជនសង្ស័យ​ឈ្មោះ ​​សៃ​ ឆៀវ ​បាន​​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​ពិត​ប្រាកដមែន ។ ​ចំណែក​២​នាក់​ទៀត​នោះ​អ្នកប្រើប្រាស់​ទេ​។​ ក្រោយពី​បាន​ចំលើយ​សារភាព​ហើយ ​ជនសង្ស័យ​ទាំង​៣​នាក់នេះ ​ត្រូវ​បាន​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​នីតិ​វិធី​ច្បាប់​៕​

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ