ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​រថយន្ត​កាមរី ​បើក​បរ​មិន​ប្រកាន់ស្ដាំ​ ​រេ​ចង្កូត​បុក​​និង​រថយន្ត​កូរ៉េ​ មនុស្ស​៣នាក់​រង​របួសធ្ងន់​ ​​
ថ្ងៃទី ១៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:30 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 624នាក់)




ឧ​ត្ត​រ​មានជ័យ​៖​ ​គ្រោះថ្នាក់​ចរាចរណ៍​​​ បណ្តាល​មក​ពី​រថយន្ត​កាមរី​ បើកបរ​មិន​ប្រកាន់​ស្តាំ ​រេចង្កូត​បុក​និងរថយន្តកូរ៉េ២តោនកន្លះ​ ​ប​ណ្ដាល​ឲ្យ​មនុស្ស​ទាំង​សងខាង​ចំនួន៣នាក់ ​​​រងរបួសធ្ងន់​ ​ កាលពី​វេលា​ម៉ោង​១៩​នឹង​១៥​នាទី​ល្ងាច​ ​ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ​​ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧B ស្ថិតនៅ​ក្នុងភូមិ​ឃ្លាំង​កណ្តាល ​ឃុំ​ត្រពាំង​ប្រិ​យ៍​ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។


ក្នុង​ហេតុការណ៍នេះ ​​សមត្ថកិច្ច​មូលដ្ឋាន​ បាន​​ចុះទៅកន្លែងកើតហេតុ ​បាន​ឲ្យ​ដឹងថា​ ​ អ្នកបើកបរ​រថយន្ត​ម៉ាក​កាមរី ​ឈ្មោះ​ហ៊ឹង សុខ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ជ្រាវ​ ឃុំ​ជ្រាវ ស្រុក​និង​ខេត្តសៀមរាប ​រងរបួស​ធ្ងន់ ​បើករថយន្ត​កាមរី ​សេរី​៩៣ ​ពណ៌​ប៉ៃតង​ចាស់​ ពាក់​ស្លាក​លេខ ភ្នំពេញ​២A.១៣៥៥ ​រថយន្ត​ខូចខាត​ធ្ងន់​ផ្នែក ​ខាងមុខ​។​អ្នក​រួមដំណើរ​ ជាមួយ​ម្នាក់​ឈ្មោះ ​ហេង ​សុជា ​ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ដូចគ្នា រ​បួសធ្ងន់​។ ភាគី​រថយន្ត​កូរ៉េ​ឈ្មោះ ខាន់ សុ​កាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់វែង ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ រង​របួស​ធ្ងន់។ បើកបរ​រថយន្ត​កូរ៉េ ​២​តោន​កន្លះ​ ព​ណ៌ស គ្មាន​ស្លាក​លេខ បណ្តាល​ឲ្យ​ខូច​ផ្នែក​ខាងមុខ​។

​តាម​អ្នក​ឃើញ​ហេតុការណ៍​ បាន​អោយដឹងថា ​មូលហេតុ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ បណ្តាល​មកពី​រថយន្ត​កាមរី​ បើកបរ​មិន​ប្រកាន់​ស្តាំ​៕​
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ