ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​កាក​បាទ​ក្រហម​ ខេត្តបន្ទាយមានជ័យ​ ​ចែក​អំណោយ​​​​ ដល់​ពលរដ្ឋ​ខ្វះ​ស្បៀង ​​នៅ​សង្កាត់​ទឹក​ថ្លា
ថ្ងៃទី ១៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:22 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 757នាក់)




បន្ទាយមានជ័យ  ៖ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​លោក ​លី សារី ​កាលពី​ទី​១៥​ ខែសីហា ឆ្នាំ​២០១៦ ​បាន​ដឹកនាំ​ក្រុមការងារ​  នាំ​អំណោយ​សាខា​កាក​បាទក្រហម​ ចែក​ជូន​ដល់​លំនៅ ដ្ឋាន​ប្រជាពលរដ្ឋ​ខ្វះ​ស្បៀង ​ចំនួន​៨​គ្រួសារ​ ក្នុង​សង្កាត់​ទឹកថ្លា  ​ក្រុង​សិរីសោភ័ណ ​ ខេត្តបន្ទាយមានជ័យ  ។

ជាមួយ​ និង​ការនាំ​អំណោយ​ចែក​ជួន​ពលរដ្ឋ​ក្រីក្រ​ខាងលើ លោក​  លី សារី មានប្រសាសន៍ថា ដោយមាន​ការ​គិតគូ​យ៉ាង​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ប្រជាពលរដ្ឋ ​ដែល​ជួប​ការលំបាក ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ​ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​  ជាក់ស្តែង​ថ្ងៃ​  នេះ​បន្ទាប់ពី​ទទួល​បាន​របាយ​ការ​ពី​ការ​ខ្វះ​ខាត​ខាងលើ ​លោក​បាន​ដឹកនាំ​ក្រុមការងារ ​សាខា​កាកបាទ​ក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ ​ នាំ​អំណោយ​ចែក​ជូន  ប្រជាពលរដ្ឋ​ក្រីក្រ​ដាច់​ស្បៀង​ចំនួន​៨​គ្រួសារ ​ដោយ​ផ្ទាល់​ ​​ក្នុង​១​គ្រួសារ​ទទួល​បាន ​ អង្ករ​៣០​គីឡូក្រាម ​មី​១​កេះ​តូច​  ត្រីខ​១០​កំប៉ុង សាប៊ូម្សៅ​១​ គីឡូក្រាម ​ប្រេងឆា​១​លីត្រ ​ទឹកត្រី​៣​ដប​ ទឹកស៊ីអ៊ីវ​៣​ដប​ សារុង​១ ក្រមា​១ មុង​១ ភួយ​១ កម្រាល ​ស​១​ដុំ ​ទឹកដោះគោ​ខាប់​២​​កំប៉ុង ស្ករស​១​គីឡូក្រាម ​ និង​ថវិកា​ ៥​ម៉ឺន​រៀល ។

ជាមួយគ្នា​នោះ​លោក ​បានស្នើ​ដល់​ក្រុមការងារ​មូលដ្ឋាន​និង​បងប្អូន​ជិតខាង​ជួយ​មើលថែ​និង​រាយការណ៍​ ​បន្ត​ទៀត​។ ឆ្លើយតប​នឹង​ការ​នាំ​អំណោយ​ខាងលើ ​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ ​មានចិត្ត​សប្បាយរីករាយ​រំភើប​ក្រៃលែង ​រក​អ្វី​ផ្ទឹម​ពុំបាន​ហើយ ​បាន​ថ្លែងអំណរគុណ​ ចំពោះ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី ​ហ៊ុន​ សែន ​តាមរយៈ​លោក​  លី សារី ដែល​តែង​គិតគូរ​ពី​សុខទុក្ខ​របស់​ពួក​គាត់​  ក៏ដូច​ជា​ពលរដ្ឋ​ជួប​ការ​លំបាក​នានា ៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ