តួនាទីជាមេភូមិ ចាប់រំលោភកូនស្រី ខ្លួនឯង បានសម្រេច ត្រូវជាប់ខ្នោះ
មណ្ឌលគិរី ៖ នារីក្រមុំពិការជើងម្ខាងម្នាក់ បានតូចចិត្ត នឹងឪពុកបង្កើតរបស់ខ្លួន ក៏សម្រេចចិត្តរត់ចូលព្រៃទាំងយប់ លែងចង់រស់នៅ ដោយសារតែឪពុកចិត្តអប្រីយ៍ រូបនេះ ចាប់រំលោភលើរូបនាង បានសម្រេច ។
នៅចំពោះមុខសមត្ថកិច្ច ស្រុកកោះញែក នាងបាននិយាយថា នៅយប់ថ្ងៃទី១៤ ខែសីមា ឆ្នាំ ២០១៦ នៅក្នុងភូមិរបស់ខ្លួន មានកម្មវិធីផឹកស៊ី ម្តាយរបស់នាង បានចូលរួមផឹកស៊ីក្នុងកម្មវិធីនោះដែរ ក៏បានស្រវឹងជោគជាំ ម្តាយ ក៏ចូលដេកជាមួយកូនពៅរបស់ខ្លួនលង់លក់។ ចំណែក រូបនាង រងគ្រោះបានចូលដេកក្នុងបន្ទប់របស់ខ្លួនជាធម្មតា ស្រាប់នៅម៉ោងប្រមាណ១២កណ្តាល អាធ្រាត្រ ក៏ឃើញឪពុកបង្កើតរបស់ខ្លួនឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង មានតួនាទីជាមេភូមិ បានលបចូលមកក្នុងបន្ទប់ របស់នាង ប្រើកំលាំងសម្រាត ខោអាវនាង រួចចាប់ផ្តើមរំលោភនាងរហូតបានសម្រេច ពេលនោះ បើទោះបីនាងខំស្រែក ខំរើបំរាស់ យ៉ាងណាក៏ដោយ ក៏ឪពុកចិត្តអប្រីយ៍រូបនោះ នៅតែប្រើកំលាំងបាយរំលោភដដែល។
នារីរងគ្រោះ បានបន្ដទៀតថា ដោយសារតូចចិត្តនិងឪពុកបង្កើត ធ្វើការរំលោភកូនស្រី ខ្លួនឯងយ៉ាង ដូច្នេះ រូបនាង បានសម្រេចចិត្តរត់ចូលព្រៃ ទាំងយប់ ដោយមិនចង់អោយមនុស្សណាម្នាក់បានដឹងរឿងរ៉ាវ ដ៏អាក្រក់របស់រូបនាងឡើយ។ ប៉ុន្ដែ នាងបានគិតច្បាស់ ក៏បានចេញពីព្រៃស្វែងរកជួបមនុស្ស ដើម្បីពឹងគេឱ្យជូនទៅដាក់ពាក្យប្តឹង ដល់សមត្ថកិច្ច ឲ្យចាប់ឪពុក ចិត្តអប្រិយ៍ រូបនេះផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
សមត្ថកិច្ច ស្រុកកោះញែក បានឲ្យដឹងថា នារីពិការជើងម្ខាងម្នាក់ បានចេញពីក្នុងព្រៃ មកប្តឹងនគរបាលស្រុកកោះញែកឲ្យឃាត់ខ្លួនឪពុកបង្កើតរបស់ខ្លួន មានឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង និងជាមេភូមិក្នុងភូមិ រវាក់ ឃុំរយ៉ ស្រុកកោះញែក ពីបទ ចាប់បង្ខំ រំលោភនាងរហូតបានសម្រេច។លោក បានបន្ដទៀតថា បន្ទាប់ពីបានទទួលពាក្យ បណ្ដឹង ភ្លាមពីក្មេងស្រីរងគ្រោះ កំលាំងនគរបាល ស្រុកកោះញែក បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកបង្កើតរបស់នាងយក មកកាន់ស្រុកកោះញែក ដើម្បីសួរនាំ។ចំពោះមុខសមត្ថកិច្ចនគរបាលស្រុកកោះញែក ជនសង្ស័យ ជាឳពុក រូបនោះ នៅតែឆ្លើយបដិសេធថាខ្លួន មិនបានប្រព្រឹត្ត។ បច្ចុប្បន្ន ជនសង្ស័យជាឳពុក ត្រូវបានសមត្ថកិច្ចស្រុកកោះញែក បញ្ជូនខ្លួន មកកាន់ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕