ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ បាន​បន្ដបន្ទាប់​​ ​បញ្ជូនខ្លួន​ទៅ​តុលាការ​​
ថ្ងៃទី ១៥ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 03:56 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 611នាក់)




បន្ទាយមានជ័យ ៖​ ​ជនសង្ស័យ​ទាំ​៧​នាក់​ ត្រូវ​បាន​​​ឃាត់ខ្លួន​បញ្ជូន​មក​​​ស្នងការ​​នគរបាល​ខេត្ត​ ​ដើម្បី​ធ្វើការ​សាកសួរ ​ជាប់​ពាក់ព័ន្ធ ​ករណី​គ្រឿងញៀន​ ​ដែល​កំលាំង​នគរបាល​ការិយាល័យ​ បង្ក្រាប​គ្រឿង​ញៀន​ ​សហការ​ជាមួយ​កំលាំង​នគរបាលក្រុង​សី​រី​សោភ័ណ​ ធ្វើការ​ ​បង្ក្រាប​ នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែសីហា ​ឆ្នាំ​២០១៦​ម្សិលមិញនេះ​ ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​  ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​​ជាបន្ដបន្ទាប់​ ​ករណីទី​១.​ឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់​ ១.​ឈ្មោះ​ ដា​ញ់​ យូរ៉ាន់​ ប្រុស​អាយុ​២២​ឆ្នាំ និង​២.​ឈ្មោះ ​សេក​ ផា​ស៊ី ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​គោ​រដ្ឋា​ន ​សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ ​ ស​មត្ថកិច្ច​ បាន​ដកហូត​វត្ថុ តាង ​ម៉ា​ទឹកកក​ចំនួន​១ ​កូន​ថង់​តូច​ស្មើ​ និង​០.៧២​ក្រាម​។

​សមត្ថកិច្ច​ បានបន្ដ​ទៀត​ថា​ តាម​ចំលើយ​សារ​ភាពរ​បស់​​ជនសង្ស័យ​ឈ្មោះ ​ដា​ញ់ ​យូរ៉ាន់​ ​សមត្ថកិច្ច​ ​យើង​ ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​៥​នាក់ ​បន្ថែមទៀត​ និង​ដកហូត​វត្ថុ​តាង​ម៉ា​ទឹកកក​បាន​ចំនួន​១​កូន​ថង់​តូច​ស្មើ​និង​០.៣០​ក្រាម​ នៅ​ចំណុច​ហាង​លក់​បបរស ​ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​  ខេត្តបន្ទាយមានជ័យ​ ​។

​​សមត្ថកិច្ច បានបន្ថែម​ទៀត​ថា​ ​​ជនសង្ស័យ​ទាំង​៥​នាក់ ​ទី​១ឈ្មោះ ​ប្លែក ​ទីណា ​ប្រុស​អាយុ​២៧ ​ឆ្នាំ ​២​ឈ្មោះ​ អែម ​ចាន់ណា​ ប្រុស​អាយុ​៣១​ឆ្នាំ​ ៣​ឈ្មោះ​ ស សុខុម ប្រុស​អាយ​៣៧​ឆ្នាំ​ ៤​ ឈ្មោះ​អ៊ិត ចន្ធូ​ ប្រុស​អាយុ​២៤​ឆ្នាំ​ និង​៥​ឈ្មោះ​ ទ្រី ​សៀវ​ម៉ិញ ​​ប្រុស​អាយុ​១៨​ឆ្នាំ​អ្នក​ទាំង​៥​នាក់​ រស់នៅ ​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

ជនសង្ស័យ​ទាំ​៧​នាក់​ នៅមុខ​នគរបាល​បាន​ឆ្លើយ​សារភាពថា ​ខ្លួន​​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​ពិត​ប្រាក​ដ​។​ក្រោយពី​សារភាព​ជនសង្ស័យ​ទាំង​៧​នាក់​នេះ ​​ត្រូវបាន​នគរបាល​​ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ដាក់​ទោស​ទៅតាម​នីតិ​វិធី​ច្បាប់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ