តុលាការ ខេត្តកណ្ដាលសម្រេច ឃុំខ្លួន ជនសង្ស័យ២នាក់ ពីបទជួញដូរគ្រឿងញៀន
កណ្ដាល ៖ ឈ្មួញគ្រឿងញៀនវ័យក្មេងពីរនាក់ ត្រូវបានតុលាការ ខេត្តកណ្ដាលសម្រេច ឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ ។
នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ សារភាពថា ពួកគេបានចូលលុយគ្នាទិញថ្នាំញៀនមកពីចំណុចបឹងត្របែករាជធានីភ្នំពេញ ចំនួន២៤កញ្ចប់តូច ក្នុងតម្លៃ៣០ម៉ឺនរៀល ដើម្បីយកទៅជួញដូរ នៅឃុំព្រែកអំបិល តែត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្ដង ។
ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនចំនួន២៤កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ស្រុកស្អាងឃាត់ខ្លួនកាលពីវេលាម៉ោង២០និង៣០ នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យទី១.ឈ្មោះ ឈុន មុន្នី អាយុ២៤ឆ្នាំ និង ទី២.ឈ្មោះ សេង គីមសុង អាយុ ១៩ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២៤កញ្ចប់តូច និងម៉ូតូចំនួន០១គ្រឿង ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ កំពត1I-8195 ៕