ស្លាប់២នាក់របួសធ្ងន់-ស្រាល៨នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៤ ខែសីហាកើតឡើង៦លើក
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក ( យប់ ៣លើក ) បណ្តាលអោយមនុស្សស្លាប់ ២នាក់ ( ប្រុស ) រងរបួសធ្ងន់ ៦នាក់ ( ប្រុស ) និងរបួសស្រាល ២នាក់ ( ប្រុស ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១១គ្រឿង រួមមាន ម៉ូតូ ចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង និងរថយន្តធុនធំ ចំនួន ២គ្រឿង ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ,ស្រវឹង ២លើក ( ស្លាប់ ២នាក់ ) , និងមិនគោរពសិទ្ធិ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ ( យប់ ៤នាក់ ) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក ផ្លូវខេត្ត-ក្រុង ចំនួន ២លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ១លើក និងរថយន្តធុនធំ ១លើក ។
របាយការណ៍ បានបន្ដទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ របួស ២នាក់ និងខេត្តកំពង់ស្ពឺ ១លើក ស្លាប់ ១នាក់ របួស ២នាក់ ។
របាយការណ៍ ដដែលបានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៣៥៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១០៧៤គ្រឿង និងពិន័យសរុប ចំនួន ១២៨២គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ៕