ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ដ ​ប្រលះ​ម៉ូតូ​ចំ​ពីមុខ​​​ពេញទំហឹង​ បណ្តាល​​​ ឲ្យ​ជិះ​ម៉ូតូ​​ប៉ើង​​អូស​ប្រហែល​ ១៥ម៉ែត្រ​
ថ្ងៃទី ១៥ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 11:27 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 673នាក់)



កំពង់ឆ្នាំង ​៖​ គ្រោះថ្នាក់​ចរាចរណ៍​​រថយន្ត​បុក ​ជាមួយ​ និង​ម៉ូតូ​នៅ​ចំណុច​ផ្លូវខ្វែង​ទិស​គ្នា​ ​បណ្ដាល​ឲ្យ​ ​មនុស្ស​ប្រុស-​ស្រី​៣​នាក់ ​បាន​រង​របួស​ធ្ងន់​ ។  ហេតុការណ៍​នេះ​ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៤៧​នាទី​ល្ងាច​ ថ្ងៃទី​១៤​ ខែសីហា ឆ្នាំ ​២០១៦ម្សិលមិញ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចំណុច​បេនឡាន​ ជាប់ ​របង​ អេស៊ីលីដា​ផ្សារលើ ។

នគរបាល​មូលដ្ឋាន ​បាន​អោយដឹងថា​ រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ PP2AA0094 ពី​ត្បូង​ទៅ​ជើង​មាន​ដឹក​ជនជាតិ​ចិន ​មិន​ស្គាល់ឈ្មោះ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី​ពណ៌​ខ្មៅ​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BQ5129​ មាន​ឌុប​គ្នា​៣​នាក់​ បើកបរ​ដោយ​ឈ្មោះ​ ​អ៊ឹង​ សុភាព​ ​ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​ ភូមិ​ឡ​ទឹកត្រី​សង្កាត់​កំពង់ឆ្នាំង​ ទី​២​ឈ្មោះ​ ណាវ​រស្មី​ ស្រី​អាយុ​១៥​ឆ្នាំ​ និងទី៣.​ឈ្មោះ​ ហ៊ឹម​តែ​វ​ ស្រី​អាយុ​១៦​ឆ្នាំ​ ជា​អ្នកបំរើ​ការងារ​នៅផ្ទះ​លក់​បាយ​មួយក​ន្លែង​ក្នុង​សង្កាត់​កំពង់ឆ្នាំង​អ្នក​ទាំង​៣​នាក់​រងរបួស​ធ្ងន់  ។  

អ្នកឃើញ​ហេតុការណ៍​ បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​លាង​ម៉ូតូ​ នៅ​កា​រាស់​សាំង​សូគីម៉ិច​រួច​ជិះ​ចេញទៅ​កើត ​បំរុង​ ​បុក​ជាមួយ​រថយន្ដ​ម្តង​រួចហើយ​ ធ្វើអោយ​ផ្អើល​អ្នក​នៅ​ជិត​កន្លែង​  ហើយ​ហួស​ទៅដល់​កន្លែង​កើតហេតុ​ក៏​ត្រូវ​បាន​រថយន្ត​បុក​ចំ​ពីមុខ​បណ្តាល​អោយ​ប៉ើង​បុក​ និង​កញ្ចក់​អូស​រហូត​ចម្ងាយ​១៥​ម៉ែត្រ​រង​របួស​ធ្ងន់ ។

 ក្រោយពេល​កើតហេតុ​អ្នក​បើករថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់​ ដោយ​ទុកចោល​រថយន្ត​និង​អ្នក​ជិះ​ជា​ជនជាតិ​ចិន ​នៅ​កន្លែង​កើតហេតុ​។ ដោយឡែក​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​ ។តែដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ​ត្រូវ​បាន​ក្រុមគ្រួសា​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្រុងភ្នំពេញ ។   ក្នុងនោះ​រថយន្ត​ និង​ម៉ូតូ​ដែលជា​វត្ថុតាង​ត្រូវ​បាន​សមត្ថកិច្ច​​ក្រុង​កំពង់ឆ្នាំង​នាំ​យកមក​រក្សាទុក​នៅ​អធិការ​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ