ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គ្រោះធម្មជាតិ​ បាក់ផ្ទះ​សង្កត់​មនុស្ស​​ស្លាប់ម្នាក់ ​រង​​របួសធ្ងន់​-ស្រាល​៤នាក់​នៅ​ស្រុក​កែវ​សីមា​​​
ថ្ងៃទី ១៥ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 11:18 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 590នាក់)




មណ្ឌលគិរី ៖ ​​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ ​ខ្យល់​កន្ត្រាក់​ លាយឡំ​នឹង​​ភ្លៀង​ផ្គរ​ ​​ឆក់​យក​សង្ខារ​មនុស្ស​ម្នាក់​ និង​មនុស្ស​ចំនួន​៤​នាក់​ ទៀត​បានរងរបួស​ធ្ងន់-​ស្រាល ​ កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៦​និង​១០ នាទី​ល្ងាច​ថ្ងៃទី​១៤​សីហា​២០១៦ ​ស្ថិតក្នុង​ភូមិ​រណែង​ក្រៅ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​ ​ខេត្តមណ្ឌលគិរី​  ។​

​ប្រជាពលរដ្ឋ​ បាន​និយាយថា មុនពេល​កើតហេតុ​មាន​មនុស្ស​ជាច្រើន​រួម​ និង​ម្ចាស់ផ្ទះ ​ឈ្មោះ​ឈឹម ផាន្នី បាន​នាំគ្នា​អង្គុយ​ផឹកស៊ី​នៅ​ក្រោម​ផ្ទះ ។​លុះ​ផឹក​មិន​ទាន់បាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់តែ មាន ខ្យល់​បោកបក់​ មក​យ៉ាងខ្លាំង​ ដោយ​ទិស​ខ្យល់​នោះ​ គឺ​បោកបក់​ចំ​ផ្ទះ​ជនរងគ្រោះ​ បណ្តាលអោយ​ ផ្ទះ​១​ខ្នង​នោះ បាក់​​រ​លំ​ដួល រាប ផ្អើល​មនុស្ស​រត់ចេញ​ទាំង​ប្រសាច ​ពីក្រោម​ផ្ទះ​ខ្លះ​រត់​ទាន់​ ខ្លះ​មិនទាន់​។

ក្រោយ​កើតហេតុ​ភ្លាមៗ​គេ​ក៏​បានឃើញ​មាន​ជនរងគ្រោះ​ម្នាក់ ដួល​ដេក ​នៅក្រោម​គំនរ​ឈើ​បាក់បែក នោះ ​ហើយ​គេ​សន្និដ្ឋាន ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ភ្លាមៗ​ទៅ​ហើយ​ ជាមួយគ្នា​នោះ​ក៏មាន ​មនុស្ស ៤​នាក់ ​ផ្សេងទៀត​រង​របួស​ធ្ងន់​ស្រាល​ផងដែរ​។

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ឈូក បានអោយដឹងថា ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​មាន ឈ្មោះ ផល ភ​ក្កី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ចំណែក​៤​នាក់​ទៀត​រង របួសធ្ងន់​ស្រាល​នោះ ​ត្រូវគេ​បញ្ជូន​ទៅ​សំរាក​ព្យាបាល ​នៅ​មន្ទីរពេទ្យ​ឯកជន​។​

​លោក ​អភិបាលខេត្ត​មណ្ឌលគិរី​ ស្វាយ ​សំ​អ៊ាង ​បាន​និងកំពុង​ចាត់ចែង​ឲ្យ​មន្ត្រី​សាលាខេត្ត​រួម​ជាមួយ​មន្ត្រី​សាលាស្រុក​កែវ​សីមា ​ចុះទៅ​មូលដ្ឋាន​ផ្ទាល់​ ដើម្បី​ធ្វើការ​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​គ្រួសារ​រង​គ្រោះ​ដល់​អាយុជីវិត ​និង​គ្រួសារ​អ្នក​រងរបួស​មួយ​ចំនួនទៀត​ ​ដែល​កំពុង​ជួប​ហេតុការណ៍​ដ៏​អាក្រក់​នេះ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ