បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន
សៀមរាប៖ មេជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ។
នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ ត្រូវបាន ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិកំពង់ក្តីឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ឆែកឆេររកឃើញថ្នាំញៀនប្រភេទ ម្សៅមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន០២កញ្ចប់ សម្ភារៈ វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ និងទូរស័ព្ទដៃ ចំនួន០២គ្រឿង ។
សមត្ថកិច្ច បានបន្ដទៀតថា ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ តាន់ គឹម ឃា ភេទ ប្រុស កើត នូវឆ្នាំ១៩៨៥ មុខរបរកម្មករសំណង់ រស់នៅភូមិ កំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ពីបទ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅកាន់ តុលាការ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ចាត់ការតាមនីតិវិធី នៃច្បាប់ ៕