ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មន្ដ្រី​កាំ​កុង​ត្រូល​ ផ្សព្វផ្សាយ​ពី​​​​​វិធី​បង្ការ​ ​​និង​ ​គ្រោះថ្នាក់​​ម្ហូបអាហារ ​​ដល់​​អាជីវករ​ ​និង​សិស្សានុសិស្ស ​៣០០​នាក់​​
ថ្ងៃទី ០១ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 04:21 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 698នាក់)


បន្ទាយ​មាន​ជ័​យ ៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ​​នៅ​ថ្ងៃ ០១ ​សីហា ​២០១៦ ​ ​បាន​​សហ​ការ​ជាមួយ​សមត្ថកិច្ច​ចំរុះ​ បន្ដ​សកម្មភាព ​ចុះ​អប់រំ​ដល់​សិស្សានុសិស្ស​ចំនួន​៣០០​នាក់ ​នៅ​វិទ្យាល័យ​ម៉ាឡៃ ​និង​អាជីវករ​ផ្សារ​ក្នុង​ទីរួមស្រុក​ម៉ាឡៃ ​ស្តីពី​គ្រោះថ្នាក់​ម្ហូបអាហារ​ និង​វិធី​បង្ការ​។

 

លោក ហុង លៀង អនុប្រធាន​ទី​១ ទទួលបន្ទុក​ទីផ្សារ​នៃ​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​អោយដឹងថា​ ដោយ​ទទួលបញ្ជា​ពី លោក ស៊ាន ស៊ីណាត ប្រធាន​សាខា​កាំ​កុង​ត្រូល​ ​បានដាក់​នូវ​ផែនការ​ ដល់​មន្ត្រី​រប​ស់​ខ្លួន​ ពង្រឹង​ការត្រួតពិនិត្យ​ការ​នាំចូល​ទំនិញ​ផ្សេងៗ​ពី​ប្រទេស​ថៃ ​ទាំង​ច្រក​អន្តរជាតិ​ និង​ច្រក​តំបន់​ នៅ​ថ្ងៃទី​១​សីហា​ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​រួមមាន​ ការ​ចូលរួម​ពី​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត ​ក្រសួង និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ក្នុង​គោល​បំណង​អប់រំ​​ ចំណេះដឹង​ដល់​សិស្សានុសិស្ស ​អោយ​ស្គាល់​ពី​ប្រភេទ​ទំនិញ​ខូចគុណភាព ​ របៀប​មើល​ពី​សុពលភាព​ទំនិញ ​ប្រភេទ​ទំនិញ ​ដែល​ច្បាប់​ហាមឃាត់ ​មិន​អនុញ្ញាត ​ឲ្យ​លក់​លើ​ទីផ្សារ​។

 

ក្នុងនោះ​លោក លន់ ស៊ីថា អនុប្រធាន​សាខា​កាំកុងត្រូល ទទួលបន្ទុក​អប់រំ​ផ្សព្វ​ផ្សាយ​បាន​រំពឹងទុក​ថា ក្រោយ​ទទួល​បាន​ការណែនាំ​សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ និង​កាន់តែ​យល់ដឹង​ខ្ពស់ ​អាច​បញ្ឈប់​ការ​ទទួល​ទាន​នូវ​ចំណីអាហារ​ណា​ដែល​គ្មាន​គុណភាព ​និង​ហាមឃាត់​ ហើយ​បន្ត​ទៅ​ផ្សព្វផ្សាយ​ដល់ ក្រុម​គ្រួសារ ​មិត្ត​ភក្តិ ពលរដ្ឋ​ដ​ទៃទៀត​ និង​សហគមន៍​ ដែល​ពួកគេ​រស់នៅ ​ពេលនោះ ​ពួកគាត់​ និង​ឈប់​ ប្រើប្រាស់​ ហើយ​ទំនិញ​ខូចគុណភាព ​ក៏គ្មាន​លើ​ទីផ្សារ​ ។លោក ក៏​​សំណូមពរ​ដល់​អាជីវករ​ទាំង​អស់​កុំ​យក​ទំនិញ​ដែល​ខូចគុណភាព ឫ​​ហួស​កាលបរិច្ឆេទ​ ​មក​លក់​ ​នាំ​អោយ​ខូច​សុខភាព​អ្នក​ទទួល​ទិញ​ ​និង​ម្យ៉ា​ង​ទៀត​​​​វា​ប្រឈម​​មុខ​​នឹង​ផ្លូវ​ច្បាប់​ផ្ដន្ទាទោស​។

 

ក្នុង​ការ​ចុះ​ត្រួត​​ពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​ស្រុក​ម៉ាឡៃ​ បាន​រក​ឃើញ​និង​ដកហូត ​នៅ​ទឹកក្រូច​ហួស​កាលបរិច្ឆេទ​ ​ មួយ​ចំនួន​ ​រឹបអូស​យក​មក​រក្សាទុក ​ដើម្បី​រង​ចាំ​ដុត​កម្ទេច​ចោល​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ