ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឃុំ​ខ្លួន​ម្ចាស់​ហាង​កាត់​សក់​ម៉ាស្សា​​ លួច​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ ​​
ថ្ងៃទី ១២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:59 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 656នាក់)




ភ្នំពេញ ៖ ​​ស្ត្រី​ម្ចាស់​ហាងកាត់​សក់​​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​យីហោ​ "​ រស្មី​ ចាន់​ធា​ "​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន​ កាលពី​ថ្ងៃទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទប្រកាន់​ពី​សញ្ចារកម្ម​ តាម​មាត្រា​២៨៤នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បទ​ល្មើស​ចោទប្រកាន់​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។

នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ម្ចាស់​ហាង​រូប​នេះ​ ឈ្មោះ​ ចាន់​ ធា​ អាយុ​៤៤ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់​ខ្លួន ​កាលពី​ល្ងាច​ថ្ងៃ​ទី​៩​ ខែ​សីហា​ នៅ​ចំណុច​ផ្ទះលេខ០១ E០ ផ្លូវលេខ៦១​ សង្កាត់ផ្សារថ្មី១​ ខណ្ឌដូនពេញ។

ក្នុង​ប្រតិបត្តិការ​នេះ​ ​សមត្ថកិច្ច​រក​ឃើញ​នារីម៉ាស្សាកក់សក់ចំនួន១០នាក់ ​ជាង​កាត់សក់​ម្នាក់​ និង​ភ្ញៀវ​មក​រួមភេទ​ ចំនួន​២នាក់។

នគរបាល ​បន្ត​ថា​ ហាង​ម៉ាស្សាកាត់សក់នេះ ​លួច​បង្កប់​សេវា​រួមភេទ​ នៅ​ក្នុង​បន្ទប់​ខាង​ក្រោយ​ ពោល​គឺ​ពេល​ភ្ញៀវកាត់សក់រួច ​គឺនារីៗ​ទាំងនោះសួរថា «តើ​បង​ចង់​ម៉ាស្សាទេ​ បើចង់​ចូល​ទៅ​បន្ទប់​ខាង​ក្រោយ» ​ប៉ុន្តែមិនមែន​ជា​ការម៉ាស្សាឲ្យស្រួលខ្លួននោះឡើយ​ តែ​ជាការ​រួមភេទ​តែម្តង​ ៕​
 

ដកស្រង់ ៖ គេហទំព័របាយ័ន​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ