អាជ្ញាធរខេត្ត ផ្ដល់អំណោយលើកទឹកចិត្ត ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ
ឧត្តរមានជ័យ៖ មន្ត្រីរាជការគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្នុងខេត្ត ទទួលបានអំណោយលើកទឹកចិត្ត ក្នុងការយកចិត្តទុកដាក់បំពេញភារកិច្ច បានល្អនាពេលកន្លងមក។ ពិធីនេះ ក្រោមវត្តមាន លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានប្រព្រឹត្តទៅ កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងទីធ្លា សាលាខេត្ត ឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ លោក ស ថាវី អភិបាលខេត្ត មានប្រសាសន៍ថា ទោះបីអំណោយទាំងអស់ នេះ ថ្វីត្បិតតែតិចតួចក្តីមិនអាចដោះស្រាយជីវភាពបានយូរអង្វែងក៏អាច ដោះស្រាយបានមួយគ្រាដែរ ហើយក៏ជាទឹកចិត្តផ្ទាល់របស់លោក តបស្នង និងលើក ទឹកចិត្តដល់មន្ត្រីរាជការជុំវិញខេត្ត និងកម្លាំង ប្រដាប់អាវុធខេត្តទាំង៣ស្ថាប័ន ដែលកន្លងមកខំយកចិត្តទុកដាក់បំពេញភារកិច្ចតាមជំនាញរៀងខ្លួនបានល្អប្រសើរ។
លោក អភិបាលខេត្ត បានបន្តទៀតថា មន្ត្រីរាជខេត្តនិងកងកម្លាំងទាំង៣ និងបំពេញភារកិច្ចការងារអោយកាន់តែមានប្រសិទ្ធភាពជាងឆ្នាំមុនៗ ដើម្បីបំរើដល់ផលប្រយោជន៍សង្គម ជាពិសេស ទុកលំបាក របស់ប្រជាពលរដ្ឋទាំងអស់គ្នា។
អំណោយដែលត្រូវចែកនាពេលនេះ មន្ដ្រីរាជការទាំងអស់ ក្នុងម្នាក់ៗ ទទួលបានអង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេះ។ ដោយឡែកកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ទទួលបានក្នុងមួយអង្គភាពអង្ករ២តោន ស័ង្កសី៧០០ សន្លឹក និងទឹកសុទ្ធ១០០០កេះ៕