លោកអាត់ ខែម ៖ បេក្ខជនដាក់ពាក្យប្រលងធ្វើនគរបាល កុំចាញ់បោកគេ ត្រូវខំរៀនពឹងលើសមត្ថភាពខ្លួនឯង
បន្ទាយមានជ័យ ៖ ជួបជាមួយ នឹងបេក្ខជនដាក់ពាក្យប្រលងចូលធ្វើជានគរបាល លោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមអោយក្មួយៗ ប្រកុំចាញ់បោកគេអោយសោះ ត្រូវខំរៀន និងរំលឹកមេរៀន ឡើងវិញ ព្រោះលឺថា រត់រកពឹងគេ តាមរយៈលុយកាក់ (ចេះគឺជាប់) ។
កាលលើកឡើងដូច្នេះ នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលមានបេក្ខជនដែលបានដាក់ពាក្យប្រលង ចូលរួមជាង៥០០នាក់ កាលពីថ្ងៃទី១១ ខែសីហា ម្សិលមិញនេះ ។
ជាមួយគ្នានេះលោក វង្ស វិត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាសម្រាប់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវការបេក្ខជនប្រលងជាប់ ជានគរបាលចំនួន១៧៦នាក់ ហើយពាក្យប្រលងត្រូវបានបើកអោយបេក្ខជនមកទទួលយកតាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ដោយមានពាក្យសម្រាប់អោយបេក្ខជនចំនួន១០៥០ពាក្យ ក្នុងនោះមានបេក្ខជនមកដាក់ពាក្យចំនួន៨៨១នាក់ ។
លោកឧត្តសេនីយ៍ទោ អាត់ ខែម បានក្រើនរំលឹកដើម្បីជៀសវាងការចាញ់បោកគេអស់លុយកាក់ គឺមានតែការខិតខំប្រឹងរៀន និងសិក្សាពីស្ថានភាពនយោបាយ សង្គម ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងអតីតកាល ព្រោះថា ការប្រលងជ្រើសរើសលើកនេះ ក្នុងបេក្ខជន៦នាក់ យកម្នាក់ ខុសពីការប្រលងឆ្នាំទៅ១ ដែល២នាក់យកម្នាក់ ៕