ប្រចណ្ឌសង្សារលួចលាក់ ចាក់សាំងដុតតូបឆេះ រលាកនាង និងកូនស្រី រងរបួសធ្ងន់ធ្ងរ
កំពង់ឆ្នាំង៖ បុរសម្នាក់ កើតរោគប្រច័ណ្ឌស្រីស្នេហ៍ ជាសង្សារលួចលាក់ បានចាក់សាំងដុតតូបលក់ឥវ៉ាន់ របស់នាង បណ្តាលឲ្យឆេះ រលាកខ្លួនស្ត្រី ជាស្រីស្នេហ៍ និងកូនស្រីអាយុ១០ឆ្នាំរបស់នាង ត្រូវបាន កងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នៅក្នុងភូមិផ្សារឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
មន្ដ្រីកងរាជអាវុថហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុខ រ៉ាម៉េត អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ តាមចម្លើយសារភាពថា គេមានការអត់ចិត្តជាសង្សារ របស់គេ ដោយមានការឈ្លោះប្រកែកគ្នា បន្តិចបន្តួច គេក៏បានយកសាំង១ ដបចំណុះ
១លីត្រ ដាក់លើដី ក្នុងតូបលក់ឥវ៉ាន់របស់នាងៗឃើញក៏ប្រវាយប្រតប់គ្នា ពេលភ្លើង សាំងឆាបឆេះ ក៏ឆាបឆេះតូប និងខ្លួននាង និងកូននាងតែម្តង បណ្តាលអោយរបួសធ្ងន់ធ្ងរ។
អាវុធ បានបន្ដទៀតថា ស្ត្រីរងគ្រោះមានឈ្មោះ លី សុគន្ធា អាយុ ២៤ឆ្នាំ ឆេះរលាកខ្លួន៥០ភាគរយ ។ចំណែកកូនស្រីនាងឈ្មោះ ម៉ៅ សុឡី អាយុ១០ឆ្នាំ ជាកូន ប្តីដើម បានឆេះរលាកខ្លួនធ្ងន់ធ្ងរ ឯតូបលក់វ៉ាន់បានឆេះអស់៨០ភាគរយ។
ក្រោយពេលកើតហេតុអ្នកស្រុកក្នុងភូមិបានជួយពន្លត់ភ្លើងឆេះតូបលក់ឥវ៉ាន់ ហើយក៏បាននាំគ្នាប្តឹងមន្ត្រីកងរាជអាវុធហត្ថស្រុកបរិបូណ៌ ចាប់ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាត់ការបន្ត បញ្ជូនខ្លួនទៅតុលាការខេត្ត។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តទាំងយប់ និងដោយរបួសធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យខេត្តបញ្ជូនបន្តទៅពេទ្យទីក្រុងភ្នំពេញ។
តាមការស្រាវជ្រាវរបស់កងរាជអាវុធហត្ថនៅក្នុងមូលដ្ឋាន បានអោយដឹងថា ស្រី្តរង គ្រោះគឺជាសង្សារ លួចលាក់ របស់ជនសង្ស័យ រស់នៅជាមួយគ្នា និងលួចជួបគ្នាម្តងម្កាល ហើយស្ត្រីរងគ្រោះមានកូន២នាក់ បានលែងលះប្តីដើមបាន២ឆ្នាំ ហើយដោយសារតែនាងមានសង្សារលួចលាក់ខាងលើនេះ។ ករណីខាងលើនេះ គឺបណ្តាលមកពីជនសង្ស័យប្រច័ណ្ឌ ចាក់សាំងដុតគំរាមតូប ពេលប្រវាយប្រតប់គ្នាភ្លើង សាំងផ្ទុះឆេះឡើង ក៏ឆេះខ្លួនជរងគ្រោះម្តាយ និងកូនស្រីតែម្តងទៅ៕