ម្តាយរវល់កិច្ចផ្ទះ ទុកកូនឲ្យលេងម្នាក់ឯង ស្រាប់តែ លង់ទឹកប្រឡាយស្លាប់
ឧត្តរមានជ័យ៖ ក្មេងប្រុស អាយុ១ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ គួរឲ្យ សង្វេគ ខណៈម្ដាយរវល់នឹងកិច្ចការផ្ទះ មិនបានមើលកូន ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិត នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋដឹងហេតុការណ៍នេះ បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឆោន លីឈាន ភេទប្រុស អាយុ១ឆ្នាំ មានម្តាយឈ្មោះ ឆោន គន្ធា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។តាមសម្តីស្ត្រីជាម្តាយ ក្មេងរងគ្រោះ បាននិយាយថា គាត់រវល់ធ្វើការនៅក្នុងផ្ទះ ហើយដាក់កូនឲ្យលេងម្នាក់ ឯង មិនមានអ្នកមើលតែមួយភ្លែត ស្រាប់ តែពេលរកមើលកូនក៏ឃើញលង់ទឹកប្រឡាយ ក្បែរផ្ទះនោះ តែម្តង៕