បញ្ជូន ជនសង្ស័យប្រុស-ស្រី១២នាក់ ពាក់ព័ន្ធគ្រឿងញៀន ទៅសាលាដំបូង
សៀមរាប៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៦ នេះ ជនសង្ស័យប្រុសស្រីចំនួន១២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បញ្ជូនខ្លួន ទៅ សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
របាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង០៨ រហូតទល់ម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំង ចំរុះបានចុះធ្វើសកម្មភាពបង្ក្រាបករណី រក្សាទុកនិងជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន ១២នាក់ និងឆែកឆេររកឃើញនៅថ្នាំញៀនចំនួន០១ កញ្ចប់ និងសំភារៈ វេចខ្ចប់ថ្នាំញៀនមួយចំនួន។
របាយការណ៍ បានបន្ដទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ពាំងវិបុលអាយុ កើតនូវឆ្នាំ ១៩៧២មុខរបរវិស្វករសំណង់ នៅភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំក្រុងសៀមរាប ពីបទរក្សាទុក និងជួញដូរ ទី២.ឈ្មោះ វ៉ាន់ ផាត ភេទប្រុសអាយុ កើតនូវឆ្នាំ ១៩៩០មុខរបរគ្មាន នៅភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំក្រុងសៀមរាប ពីបទប្រើប្រាស់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលកែប្រែ ទី៣.ឈ្មោះ លី ស៊ុងបូ ភេទប្រុសអាយុ កើតនូវឆ្នាំ ១៩៧០មុខរបរមគ្គុទ្ទេសក៍ ទេសចរណ៍ នៅភូមិ សង្កាត់ មិនពិតប្រាកដ ពីបទប្រើប្រាស់ បញ្ជូនទៅកាន់មណ្ឌលកែប្រែ ទី៤.ឈ្មោះ សេង ថន ភេទស្រីអាយុ កើតនូវឆ្នាំ ១៩៩៧មុខរបរគ្មាន នៅភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាប ពីបទសម្រួល និង ប្រើប្រាស់ ទី៥.ឈ្មោះ គឹម ធីហ្វា ភេទស្រីអាយុ កើតនូវឆ្នាំ ១៩៧៦មុខរបរគ្មាន នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទសម្រួល និង ប្រើប្រាស់ ទី៦.ឈ្មោះ សែម សុភ័ក្រ ភេទប្រុស កើតនូវឆ្នាំ ១៩៩៨មុខរបរគ្មាន នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទចាត់ចែង និង ប្រើប្រាស់ ទី៧.ឈ្មោះ ស្រងអ៊ី ប្រាហ៊ីម ភេទប្រុស កើតនូវឆ្នាំ ១៩៨៦មុខរបរកាប់គោ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទចាត់ចែង និង ប្រើប្រាស់ ទី៨.ឈ្មោះ ចាន់ គីមនី ភេទស្រី កើតនូវឆ្នាំ ២០០០ មុខរបរគ្មាន នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទ ប្រើប្រាស់ បញ្ជូនទៅកាន់មណ្ឌលកែប្រែ ទី៩.ឈ្មោះ មិន សុជាតិ ភេទប្រុស កើតនូវឆ្នាំ ១៩៩៨មុខរបរគ្មាន នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទ ប្រើប្រាស់បញ្ជូនទៅកាន់មណ្ឌលកែប្រែ ទី១០.ឈ្មោះ ភុំ ជិនទ្បុង ភេទប្រុស កើតនូវឆ្នាំ ១៩៩៦មុខរបរគ្មាន នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ពីបទ ប្រើប្រាស់បញ្ជូនទៅកាន់មណ្ឌលកែប្រែ ទី១១.ឈ្មោះ សុខ បញ្ញាភេទប្រុស កើតនូវឆ្នាំ ១៩៩៦មុខរបរគ្មាន នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ពីបទ ប្រើប្រាស់បញ្ជូនទៅកាន់មណ្ឌលកែប្រែ។
បច្ចុប្បន្ន ជនសង្ស័យ ប្រុសស្រីទាំង១២នាក់ ក្នុងនោះ៧នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១១ ខែសីហាឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕