មន្ដ្រីជលផល មើលមិនឃើញ គេដាក់លបណរ៉ាវក្រឡាញឹក ចាប់យកកូនត្រីល្អិតៗ រាប់តោន មកលក់លើទីផ្សារ មាត់កំពង់ឆ្នុកទ្រូ
កំពង់ឆ្នាំង ៖ កូនត្រីល្អិតៗ រាប់តោន ត្រូវបាន ឈ្មួញដឹកតាមកាណូត មកកាន់ទីផ្សារ មាត់កំពង់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃៗ រាប់តោន ធ្វើការចែកចាយបន្តទៅកាន់កន្លែង និងតាមបែរ ចិញ្ចឹមត្រីឆ្តោ នៅក្នុងខេត្តកំពង់ឆ្នាំង និងស្រុកក្រគរ ខេត្តពោធិសាត់ ។
សេចក្តីរាយការណ៍ បានអោយដឹងថា ការដឹកកូនត្រីនៅក្នុងរដូវបិទនេសាទបែបអានាធិបតេយ្យ នេះត្រូវគេ មើលឃើញថា បាននឹងកំពង់ធ្វើឡើងដោយគ្មានសមត្ថកិច្ច ជំនាញ ជលផលណាមួយ ធ្វើការបង្ក្រាប នោះឡើយ ហើយឈ្មួញបានមកពីការដាក់លបណរ៉ាវ ក្រឡាញឹក ខណះដែលឈ្មួញដឹកចេញ ពីកន្លែងផ្សេងៗ ជុំវិញបឹងទន្លេសាប ហើយបន្តដឹកតាមរថយន្តទៅលក់នៅតាមទីផ្សារ ។
សេចក្តីរាយការណ៍ បានបន្ថែមទៀតថា រយះពេលប៉ុន្មានខែមកនេះ គេសង្កេតឃើញថា ក្រុមឈ្មួញបាន ប្រមូលទិញត្រីល្អិតៗ នៅតាមកន្លែងផ្សេងៗ ច្បាប់ស្តីពីជលផលមិនអនុញ្ញាត ឲ្យចាប់នៅក្នុងរដូវបិតនេសាទនោះឡើយ ខណះដែលគេមើលឃើញថា ពុំមានសមត្ថកិច្ចពាក់ព័ន្ធ ណាធ្វើការបង្ក្រាបនោះឡើយ ។
ប្រភព ដដែលបានបន្ដថា ឈ្មួញដែលចាំប្រមូលទិញកូនត្តីល្អិតៗ ដែលស្និត និងមន្ត្រីជលផលនោះត្រូវបានគេស្គាល់ឈ្មោះ ផាន់ ,ឈ្មោះ ឡេ ប្តីឈ្មោះ ហ៊ាង ជាជនជាតិវៀតណាម ដែលមានទីលំនៅក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៍ មិនដែលត្រូវបានសមត្ថកិច្ចជំនាញជលផល ធ្វើការបង្ក្រាបនោះឡើយ ខណះដែលជួបអ្នកសារព័ត៌មានគេតែងតែបើកគេចចេញ យកទៅលាក់ទុកសម្ងំ ។
គេរងចាំមើលថា ដល់ពេលណាទើបបានសមត្ថកិច្ចជំនាញលោក ឈានដល់ការបង្ក្រាប បើឈ្មួញខាងលើ កំពុងធ្វើការដឹកជញ្ជូនកូនត្រីល្អិតក្នុងមួយថ្ងៃៗ រាប់តោន ក្នុងរដូវបិទនេសាទ កើតមានរាល់ថ្ងៃនៅផ្សារមាត់កំពង់ឆ្នុងទ្រូ ៕