ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​ ​ បោក​​​បុក​គោយន្ត​កន្ត្រៃ​​ ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ ​​រង​របួសធ្ងន់​ម្នាក់​ ​និង​ស្រាលម្នាក់​
ថ្ងៃទី ១១ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:26 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 653នាក់)




​បន្ទាយមានជ័យ ៖ ​​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បាន​កើត​ឡើង​រវាង​រថ​យន្ត​កាមរី​ បើក​ទៅបុក​ និង​គោយន្ត​កន្ត្រៃ​ដឹក​ដើម​ប្រេងខ្យល់  ​ពេញទំហឹង ​បណ្តាល​ឲ្យ​អ្នក​បើក​គោយន្ត​របួសធ្ងន់​​ និង​អ្នក​រួម​ដំណើរ​របួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១០ ​ខែសីហា ​ឆ្នាំ​២០១៦​ នៅ​ចំនុច​លើផ្លូវ ​លេខ​258D ​ចន្លោះ​គីឡូម៉ែត្រ​9.10 ​ស្ថិត​ក្នុងភូមិ ​ស្នួល​ទ្រេត ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។


​លោក​វរៈសេនីយ៍ត្រី​ ជា ​ពិសី​ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ ​នោះ​ មាន​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​ ពាក់​ស្លាក​លេខ​ បន្ទាយមានជ័យ ​2A.3121​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ លុះ​បើក​មកដល់​ចំនុច​កើតហេតុ​ដោយ​សារតែ​មេឃងងឹត​ និង​បើក​ក្នុង ​ល្បឿន​លឿន​ទៀត​ផង ​ក៏​រេ​ចង្កូត​ទៅ​បុក​គោយន្ត​កន្ត្រៃ​ដឹក​ដើម​ប្រេងខ្យល់ ​ដែល​មាន​គោលដៅ​ពី​ត្បូង ទៅ​ជើង បណ្តាល​ឲ្យ​អ្នក​បើក​គោយន្ត​របួសធ្ងន់​ ។ ចំណែក​អ្នករួម​ដំណើរ​របួស​ស្រាយ​។

​​លោក​ ជា​ ពិសី​ បាន​បន្ដទៀតថា ​អ្នកបើក​គោយន្ត​មានឈ្មោះ ផាន់ ធួ​យ​ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ា ​សង្កាត់ ម្កាក់ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ,   អ្នក​រួម​ដំណើរ​មាន​ឈ្មោះ ឆ​យ លីវ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ ​សង្កាត់​ជាមួយ​ត្រូវជា​ប្រពន្ធ​បួស​ស្រាល។ ​ចំណែក​អ្នកបើករថយន្ត​កាមរី​ ចុះ​គេចខ្លួនបាត់​​។​

​បច្ចុប្បន្ន​ ជនរងគ្រោះ ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ ដឹក​មកកាន់ ​មណ្ឌល​សុខភាព​ឃុំ​កូប​ដើម្បី​សង្គ្រោះ​ជីវិត ។​ រថយន្ដ​កា​ម៉ា​រី ​និង​គោយន្ត​ត្រូវ​បាន​នគរបាល​ចរា​ចរណ៍​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​អូរជ្រៅ​ ដើម្បី​ធ្វើ​ទៅ​តាម​នីតិ​វិធី​ច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ