ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បុរស​ម្នាក់​​ស្រវឹង​ស្រា​ ​​បើក​រថយន្ដម៉ាក​ហុងដា ​CRV​ ​​​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​​ ត្រាំ​លេង​​
ថ្ងៃទី ១១ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:21 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 699នាក់)




ភ្នំ​ពេ​ញ ៖ ​រថយន្ដ​ស៊ីអវី​ មួយ​គ្រឿង​ ​​អ្នកបើកបរ​ស្រវឹងស្រា​ ​ជ្រុល​ចង្កូត​ ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​  តែ​សំណាង​ល្អ​ មិន​ បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​អ្វី​ធ្ងន់ធ្ងរ​ទេ ។ ហេតុ​ការណ៍ ​នេះ ​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ​ឈានចូល​ថ្ងៃទី​១១ ​ខែសីហា ​ឆ្នាំ​២០១៦ ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​មុខ​ភូមិ​ព្រៃ​ព្រីង​ ខាងជើង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​ឃើញ​ហេតុការណ៍​ ​​បាន​ឲ្យ​ដឹងថា​  រថយន្ត​ធ្លាក់​ប្រឡាយ​ខាងលើ​ម៉ាក​ហុងដា ​CRV​ ពណ៌​ខ្មៅ​ ពាក់​ស្លាក ​2D.9206​ បើកបរ​ដោយ​បុរស​ម្នាក់​ ដោយ​ស្ថាន​ភាព​ស្រវឹង​ បើកបរ​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន ​ដល់​កន្លែង​កើតហេតុ​ ​ខំ​គេច​ពី​រថយន្ដ​មួយ​គ្រឿង​ទៀត​ ដែល​បើកបរ​ច្រាសទិស​គ្នា​ ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ ​តែម្ដង​​ ។

​ប្រភពព័ត៌មាន​ ដដែល​បាន​ឲ្យ​ដឹងទៀត​ថា មុនពេល​កើតហេតុ​គាត់​ឃើញ​បុរស​ខាងលើ​ បើក​ដោយ​សភាព​ស្រវឹង ​ដោយ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ដោយ​បើក​យ៉ាង​លឿន​ លុះ​មកដល់​ចំណុច​កើតហេតុ​បាន​រេចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​ធ្លាក់​ប្រឡាយ​ ទឹកស្អុយ​ ហើយ​រថយន្ត​ខាងលើ​ បាន​វិល​ត្រឡប់​ក្រោយ​វិញ​ដូច​ក្នុង​រឿង​ចិន​ហុងកុង​អញ្ចឹង​។

​ប្រភព​ខ្លះទៀត ​បាន​និយាយថា ​រថយន្ត​ខាងលើ​ដោយ​សារ​​បើក​គេច​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា​ ហើយ​ខំ​គេច ​ទើប​បានជា​រូបគាត់​ បើក​រេ​ចង្កូត​មក​ផ្នែក​ខាងឆ្វេង​ដៃ​ធ្លាក់​ប្រឡាយ ​ទឹកស្អុយ​ដូច្នេះ​។​ ក្រោយពេល​កើតហេតុ​ដោយ​សា​ត​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ទើប​សមត្ថកិច្ច​ឲ្យ​ម្ចាស់​រថយន្ដ​នេះ​ ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល​ខ្លួនឯង ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ