ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បុរស​ម្នាក់​​ស្រវឹងស្រា​ ​​ឡើង​ដើម​ស្វាយ​ ​​ចង​.​ក​ ​សម្លាប់​ខ្លួន​ បានសម្រេច​​
ថ្ងៃទី ១១ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:17 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 673នាក់)




​សៀមរាប​ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា​ បែកគំនិត​ រត់​ចេញ​ពីផ្ទះ​បាត់​មួយថ្ងៃ ​ត្រូវ​អ្នកភូមិ​ប្រទះឃើញ​ចង​.​ក ​សម្លាប់​ខ្លួន​ ​​នៅលើ​ដើម​ស្វាយ​​ស្វាយ​ កាលពី​​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។          

លោក​វរសេនីយ៍ទោ​ ចាន់ សា​រ៉េ​ន អ​ធិការនគរបាល ​ស្រុក​ក្រឡាញ់​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​ទទួលដំ​ណឹង​នេះ ​ភ្លាម​លោក​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​​ ពិនិត្យ​ឃើញ​ថា​ ​ជនរងគ្រោះ​ពិតជា​បាន​ចងក ​ធ្វើ​អត្តឃាត ​ខ្លួនឯង ​ពិត​ប្រាកដមែន ​ដោយ​យក​កន្សែង​ដែល​ស្លៀក​ជាប់​នឹង​ខ្លួន​ឡើង​ទៅលើ​ដើម​ស្វាយ ​រួច​ចង ក ​សម្លាប់ខ្លួន​ដោយ​ភ្ជាប់​ទៅ​និង​មែក​ស្វាយ​បណ្ដាល​ឲ្យ​ស្លាប់​។

លោក​បន្តថា​ ជនរងគ្រោះ​មានឈ្មោះ តាត វៃ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ​រស់នៅ​ភូមិ​ថ្មី ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។ ​លោក​ បាន​ប ន្ថែមថា​  យោងតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល បាន​ចូលរួម​មើល​ហេតុការណ៍​ខាង​លើនេះ​ និយាយប្រាប់ ​សមត្ថកិច្ច​ថា ​ជនរងគ្រោះ​បាន​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃទី​០៩​ ខែសីហា ​ឆ្នាំ​២០១៦​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដើររក​ដែល​តែ​រក​មិនឃើញ​លុះ​ដល់​ថ្ងៃទី​១០ ខែសីហា​ ឆ្នាំ​២០១៦​ទើប​ប្រទះឃើញ​ចងក​ស្លាប់​ នៅលើ​ដើម​ស្វាយ​ត្រើយ​ខាងកើត​ស្ទឹង ស្ថិតនៅ​ទីតាំង​កើតហេតុ​ ខាងលើ​។  បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ