រថយន្ដដឹកដី បុកម៉ូតូពេញទំហឹង ស្លាប់ប្ដីនៅនឹងកន្លែង ឯប្រពន្ធនៅសល់ដង្ហើមចង្រិត
សៀមរាប៖ រថយន្តដឹកដីមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកម៉ូតូពេញទំហឹង ក្នុងទិសបញ្ច្រាសទិសគ្នា បណ្តាលឲ្យប្តីស្លាប់នៅ នឹងកន្លែង រីឯប្រពន្ធនៅសល់ដង្ហើមចង្រិត។
ឧបទ្ទវហេតុនេះដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១៥និង ០០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ។
លោកអនុសេនីយ៍ ឯក សុខ ប៊ុនរ៉ុង នាយផ្នែកនគរបាលចរាចរស្រុកប្រាសាទបាគង បានឲ្យដឹងថា អ្នកបើកឡានដឹកដី បានបើកក្នុងល្បឿនយ៉ាងលឿនរួចជ្រុលទៅបុកម៉ូតូពេញទំហឹងក្នុងទិសបញ្ច្រាសទិសគ្នាបណ្តាល ឲ្យប្តីស្លាប់ នៅនឹងកន្លែងរីឯប្រពន្ធរងរបួសធ្ងន់ ។ចំណែក អ្នកបើកបរក្រោយពីបង្កហេតុ បានរត់គេចខ្លួនបាត់។
លោក បន្តថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ.គ 1920 ភព3 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកពីទិសខាងលិចទៅកើត បត់ទៅខាងជើង បណ្តាលឲ្យបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាក លេខ សៀមរាប 1w0548 បើកបរ ដោយឈ្មោះ អាន សេងលី ភេទប្រុសអាយុ៣១ឆ្នាំរស់ នៅភូមិបត់រំដួលឃុំរំដួល ស្រុកក្រវាញ ខេត្តពោធិសាត់ បានស្លាប់នៅនឹងកន្លែង។ ប្រពន្ធមានឈ្មោះ ខុន ធៀត អាយុ៣៨ រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះ នៅមន្ទីរពេទ្យ។ បច្ចុប្បន្ន វត្ថុ តាងត្រូវបាន កម្លាំងនគរបាលអូសយក មករក្សទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទ បាគងរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕