អ្នកបង់សំណាញ់ ប្រទះឃើញ សពក្មេងប្រុស អណ្ដែតក្នុងស្ទឹងសៀមរាប
សៀមរាប ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកព្រលឹម បន្ទាប់ពីអ្នកបង់សំណាញ់ប្រទះឃើញសាកសពក្មេងប្រុសម្នាក់ អណ្ដែតក្បែរ ស្ពានអាងក្រពើ ក្នុងស្ទឹងសៀមរាប ហើយសមត្ថកិច្ច សន្និដ្ឋានថា ជាករណីលង់ទឹកមិនមែនជាករណីឃាតកម្មនោះទេ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី១១ខែសីហាឆ្នាំ២០១៦ស្ថិតនៅចំណុចស្ពានអាងក្រពើស្ទឹងសៀមរាប ក្នុងភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកស្រី ហេង អៀង វ័យ ៤៣ឆ្នាំត្រូវជាម្ដាយជន រងគ្រោះបានរៀបរាប់ប្រាប់ថា កូនរបស់គាត់ មាន ឈ្មោះ មុល ចំរើន អាយុ ១៦ ឆ្នាំ ជនជាតិវៀតណាមមុខ របរជាជាង សិប្បកម្ម មានទីនៅផ្ទះជួល ភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។
លោកស្រី បានបន្តថា កូនប្រុសរបស់គាត់ បានបាត់ ខ្លួនរយះពេលពីរថ្ងៃមកហើយ ហើយគាត់បាន
ស្វះស្វែង ដើររកស្ទើរ តែគ្រប់ទីកន្លែងដែលតែពុំមានដំណឹងពីកូនរបស់គាត់សោះ។ លុះនៅព្រឹកថ្ងៃកើតហេតុក៏មានគេមកប្រាប់ថា កូនរបស់ត្រូវគេ ប្រទះឃើញស្លាប់អណ្ដែតក្បែរស្ពានអាងក្រពើក្នុងស្ទឹងសៀមរាប ។
លោកវរសេនីយ៍ទោ ដួង សុខា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា សពនេះមាន ឈ្មោះ មុល ចំរើន អាយុ ១៦ ឆ្នាំ មានមុខរបជាជាង សិប្បកម្ម មានទីនៅផ្ទះជួល ភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។
លោកបន្តថា៖ករណីនេះសមត្ថកិច្ច ជំនាញនៃស្នងការនគរបាលខេត្តបានធ្វើកោសល្យវិច័យទៅឃើញថា ជាករណីលង់ទឹកស្លាប់ដោយខ្លួនឯងព្រោះអី នៅលើខ្លួនសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយមានឃើញតែទូរស័ព្ទនិងនាឡិកាដៃ តែប៉ុណ្ណោះ។ បន្ទាប់ពីត្រួតពិនិត្យសពក្មេងប្រុសចេះ រួចរាល់សមត្ថកិច្ចបានប្រគល់សពទៅឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕