ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជំនាញ​ខាង​គាស់​ផ្ទះ​ លួច​​គ្រឿង​​ មានតម្លៃ​ ​អស់លក្ខណ៍​ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​​ ​
ថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 02:34 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 593នាក់)



បាត់ដំបង ៖​​ ជនសង្ស័យ​ចំនួន​៣​នាក់ ​ ដែលជា​មុខសញ្ញា​គាស់​ផ្ទះ​ ​លួច​​គ្រឿង​អលង្ការ  មាស ​ពេជ្រ​ ដ៏​មានតម្លៃ​នៅ​ស្រុក​សង្កែ​ ត្រូវ​បាន​កំលាំង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត  ​សហការ​ជាមួយនឹង​កំលាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន ។

តាមរយៈ​ការប្រើប្រាស់​វិធានការ​ជំនាញ​របស់​ន​គរ​បាល នៅ​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ វេលា​ម៉ោង ១១ ថ្ងៃ​ត្រង់នេះ  ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់  ដែល​ពាក់ព័ន្ធ​ទៅ នឹង​ករណី​គាស់​ផ្ទះ​នៅ​ចំនុច​ក្រុម​ទី​១៥  ភូមិ​អន្លង់​វិល  ឃុំ​អន្លង់​វិល ស្រុក​សង្កែ  ខេត្តបាត់ដំបង  កាលពី​ថ្ងៃទី ៥​ ខែកក្កដា ឆ្នាំ​២០១៦  ចន្លោះ​ពី​ម៉ោង​៦​ និង​៣០​នាទី  ដល់​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ កន្លងទៅ​ថ្មីៗ​នេះ ។

ជនសង្ស័យ​ទាំង​៣​នាក់  ដែល​សមត្ថកិច្ច​ ​ឃាត់ខ្លួន​បាន​គឺ ១-​ឈ្មោះ  ​ឈៀង ពីង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ រស់នៅ​ភូមិ​កំណប់  ឃុំ​អូរ​ដំបង​២  ស្រុក​សង្កែ  ខេត្តបាត់ដំបង  ២-​ឈ្មោះ ខៀវ ចាន់នី  ភេទ​ប្រុស  អាយុ ២៥ ឆ្នាំ  រស់នៅ​ភូមិ​ដំបូក​ខ្ពស់  ឃុំ​អូរ​ដំបង​២  ស្រុក​សង្កែ ខេត្តបាត់ដំបង  និង​៣-​ឈ្មោះ ឃី ជ័យ ភេទ​ប្រុស  អាយុ ២៦ ឆ្នាំ​  រស់នៅ​ភូមិ​ទំនប់​ត្រកួន ឃុំ​ឃ្លាំង​មាស  ស្រុក​ប​វេ​ល ​ខេត្តបាត់ដំបង ។

នៅក្នុង​ចំណោម​ពួកគេ​ទាំង​៣​នាក់ ​ គឺ​ជនសង្ស័យ​ឈ្មោះ​ ឈៀង ពីង ​ ​បាន​សារភាព ថា  ពេល​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​ គឺ​ខ្លួន​ទទួល​បានតែ​៥​ម៉ឺន​រៀល​គត់  ​ដោយសារតែ​ខ្លួន​ជា​អ្នក​យាមផ្លូវ​នៅ​ខាងក្រៅ​ ដូច្នេះ​ ចំណែក​អ្វី​ដែល​លួច​បាន ​គឺ​ខ្លួន​មិនបាន​ដឹងថា ​មាន​អ្វីខ្លះ​នោះ​ឡើយ ​ ព្រោះ​ពួកគេ​ទាំងពីរ​នាក់​ជា​អ្នក​ចូល​ធ្វើ​សកម្មភាព​នៅ​ខាងក្នុង ។

ឆ្លងតាម​រយៈ​នៃ​ការស្រាវជ្រាវ​ជនសង្ស័យ​ទាំង៣​នាក់​ បាន​ឆ្លើយ​សារភាពថា ​បក្សពួក​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព ​គាស់​ផ្ទះ​ចូល​លួច​យក ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ស្រុក​សង្កែ នាពេល​កន្លងមក​ ដែល​ពេលនេះ ​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​បំផុត​ ដើម្បី ស្វែងរក​ភស្តុតាង​បន្ថែម និង​រៀបចំ​បញ្ជូន​ទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

គួរ​បញ្ជាក់ដែរថា​  ករណីនេះ​បាន​កើត​ឡើងទៅ​លើផ្ទះ​រប​ស់ជន​រងគ្រោះ​ឈ្មោះ​ ស៊ុយ សុ​វណ្ណា​ ភេទ​ប្រុស  អាយុ​៦៥​ឆ្នាំ  ​រស់នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​  ដោយបាន​បាត់បង់​ នូវ​គ្រឿង​អលង្ការ ​មួយ​ចំនួន​ដូចជា  ចិញ្ចៀន​ផ្លា​ទីន ​ដាំ​ពេជ្រ​ចំនួន​២​វង់ ​ ដែល​មាន​តម្លៃ​ ១៥០០ ដុល្លារ  ចិញ្ចៀន​ផ្លា​ទីន​១​វង់​ស្មើនឹង​១៥០ ​ដុល្លារ  ខ្សែដៃ​ដាំ​ត្បូង​១​ខ្សែ  ​ស្មើនឹង​ ៣០០ ដុល្លារ  និង​ក្រវិល​ផ្លា​ទីន​មួយគូ  តម្លៃ​៥០ ដុល្លារ ។ ចំណែក​គ្រឿង​អលង្ការ ​របស់​កូនស្រី​ឈ្មោះ​ ស៊ុយ ណា​រ៉ូ​ន  អាយុ​៣១​ឆ្នាំ  ​ក៏បាន​បាត់​ ​នូវ​គ្រឿង​អលង្ការ ​មួយចំនួន​ដែរ​ ដូចជា  ​ចិញ្ចៀន​ផ្លា​ទីន​ដាំ​ពេជ្រ​ចំនួន​២​វង់​ តម្លៃ​២០០០​ដុល្លារ​ ខ្សែ ក ផ្លា​ទីន​មួយ​ខ្សែ ​ ខ្សែដៃ​មាស​មួយ​ខ្សែ តម្លៃ​៤៥០ ដុល្លារ  ​ចិញ្ចៀនមាស​មួយ​វង់​ តម្លៃ ២២៥ ដុល្លារ  ចិញ្ចៀន​ផ្លា​ទីន​៤​វង់  តម្លៃ​៨០ ដុល្លារ  ​ខ្សែដៃ​ផ្លា​ទីន​ មួយ​ខ្សែ​តម្លៃ​២៥០​ដុល្លារ ​ និង​កងដៃ​ផ្លា​ទីន​មួយ​កង ។​ ឯ​កូនស្រី​ច្បង​ក៏បាន​បាត់​របស់របរ​មួយចំនួន​ដែរ​ ដូចជា  ​ខ្សែដៃ​ផ្លា​ទីន​ដាំ​ពេជ្រ​មួយ​ខ្សែ​ ​តម្លៃ ​២០០០ ដុល្លារ​  និង​ក្រវិល​ផ្លា​ទីន ​មួយគូ តម្លៃ​៣០ ​ដុល្លារ ផងដែរ ​ ដែល​សរុប​រួម​ គឺ​អស់​គ្រឿង​អលង្ការ ​ដ៏​មានតម្លៃ​ជាច្រើន  ​ដែល​ជន​មិន​ស្គាល់​មុខ​ បានធ្វើ​សកម្មភាព​ គាស់​ចម្រឹង​បង្អួច​ និង​ចូល​ទៅ​ប្រមូល​គ្មាន​សល់ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ