ចាក់បេតុងលើផ្លូវ អតីតបារ៉ែតការពារទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ក្នុងសម័យសង្គ្រាម
បន្ទាយមានជ័យ ៖ ផ្តើមចាក់បេតុងលើផ្លូវអតីតជាបារ៉ែត ដែលគេសាងឡើងដើម្បីការភូមិសាស្ត្រទីប្រជុំជន សិរីសោភ័ណក្នុងសម័យសង្គ្រាម ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ត្រូវបានលោក លី សារីអភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយក្រុងសិរីសោភ័ណ បានផ្ដួចផ្ដើមចាក់បេតុង កាលពីល្ងាចថ្ងៃទី៦ កក្កដា២០១៦នេះ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នៅពេលលោកចុះពិនិត្យការចាក់បេតុងនេះ បានអោយដឹងថា ដោយមានការចំណាយ ទន់ដោយលោក ហួត គង់ និងក្រុមការងារចុះជួយក្រុងសិរីសោភ័ណ ទើបសំរេចចាក់បេតុងដែលមានបណ្ដោយ២០៥ម៉ែត្រ ទទឹង១០ម៉ែត្រ កំពស់១តឹក លើផ្ទៃបាត ដែលបានពង្រាប ស្របតាមបទដ្ឋានបច្ចេកទេស របស់ជំនាញជាការកសាងជំហានដំបូង។
ផ្លូវ១ខ្សែនេះ តភ្ជាប់ពីភូមិគាប ភូមិរោងម៉ាស៊ីន ភ្ជាប់ទៅផ្លូវជាតិលេខ៥ អាចសម្រួលមធ្យោបាយធ្វើដំណើរ ជូនបងប្អូនដឹកកសិផល លក់ដូរនិងផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន។
លោក បន្តថា ដោយបានការអនុញ្ញាតពី ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ទើបជំហាន ដំបូងប្រែក្លាយអតីតផ្លូវ ប៉ារែត ដែលជាកំផែងការពារទីប្រជុំជនសិរីសោភ័ណ ក្នុងសម័យសង្គ្រាម អោយធ្វើដំណើរ ស្រួល។ព្រោះបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រែក្លាយប្រទេសជាតិពីសង្គ្រាមតាម នយោបាយឈ្នះឈ្នះធ្វើអោយប្រទេស មានសន្តិភាពនិងពពេញដោយការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ដូចនេះ ជាមួយនិងកំណើនពលរដ្ឋផ្លូវជាកត្តា សំខាន់ដែលមិនអាចអត់បាន។
ប្រជាពលរដ្ឋសង្ឃឹម និងជឿងជាក់ ថា និងទទួលបានផ្លូវបេតុង ផ្លូវកៅស៊ូជាច្រើនទៀតសម្រាប់ជូនពលរដ្ឋប្រើប្រាស់ក្នុងក្រុង។
ក្រៅពីពិនិត្យការចាក់បេតុងក្នុងល្ងាចថ្ងៃដែលលោកលី សារី អញ្ជើញចូលរួមសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារម៉ាផ្ជិតដារូសាឡាម និងចូលរួមពិសាអាហារក្រោយពេលស្រាយបួស របស់បងប្អូនឥស្លាម ព្រមទាំងដាំដើមឈើជាច្រើនដើមសងខាងផ្លូវថ្មី ក្រាលគ្រួសក្រហមមួយខ្សែទៀតមានប្រវែង១០០០ម៉ែត្រ នៅភូមិ១ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ៕