ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បង្ក្រាប​ ក្រុម​ក្មេង​ទំនើង​ចំនួន​២៤នាក់​ ​ប្រុង​បង្ក​សកម្មភាព ​វាយតប់​គ្នា​តាម​ផ្លូវ​សាធារណៈ​
ថ្ងៃទី ០៨ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:41 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 620នាក់)




​ឧ​ត្ត​រ​មានជ័យ​៖ ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​កូន​ក្រៀល​ ​​​​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​​​​២​ក្រុម​​ សរុប​២៤នាក់​រឹបអូស​បាន​វត្ថុ​តាង​បទល្មើស​មួយចំនួន​ធំ​ ​​ដែល​ប្រុង​បង្ក​សកម្ម​ភាព​វាយ​តប់​គ្នា​ តាម​ផ្លូវ​សាធារណៈ ​កាល​ពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ទួល​ស្វាយ។

សមត្ថកិច្ច​ បាន​ឲ្យដឹ​ងថា​ បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​មក​ថា​ មាន​ករណី​ឈ្លោះ​ប្រកែក ដេញ​វាយ​ត​ប់គ្នា រវាង​ក្រុម​ក្មេង​ទំនើង​២​ក្រុម​ ​,ក្រុមទី​១. ​មកពី​អូរ​ស្មាច់​ម៉ូតូ​១១​គ្រឿង ​មាន​គ្នា​១០​នាក់ ​និង​ក្រុម​​ទី២. អន្លង់វែង​៦​ទៅ​៧​ម៉ូតូ ​ក្រោយ​ហេតុ​ ការ​កើតឡើង​កំលាំង​នគរបាល​វរសេនា​តូច​ការពារ​ព្រំដែន​គោក ​លេខ​៩០៥ ឃាត់​ខ្លួនក្មេង​ទំនើង​២​នាក់​និង​បាន​ចាត់តាំង​កំលាំង​គោលដៅ ​នៅ​អក្ស​ T​និង​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កូន​ក្រៀល​ ឃាត់​ បានជា​បន្តបន្ទាប់ សរុប​២៤​នាក់ ភាគច្រើន​មាន​អាយុ​១៥​ ទៅ​១៩​ឆ្នាំ​។ សមត្ថកិច្ច​យើង​ បាន​ដកហូត ដាវ​សាំ​រ៉ៃ ០២​ដើម​.​ដែក​ទីប​០១​ប្រវែង ​៨ សង់ស៊ី​ម៉ែត្រ ​ដែកថ្នាំងអំពៅ​១​ប្រវែង​ ៦សង់ស៊ី​ម៉ែត្រ ​.​ទូរស័ព្ទ​ថៃ​២១​គ្រឿង​ ។​ករណី​ខាងលើនេះ ពុំមាន​បង្ក​អោយ​របួស​ស្នាម​ភាគី​ណា​ម្នាក់​នោះ​ទេ​។

បច្ចុប្បន្ន ​សមត្ថកិច្ច​​​បញ្ជូនម​ក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដើម្បី​សាកសួរ​​នឹង​ធ្វើ​តេស្ដ​រក​សារ​ធាតុ​ញៀន ​និង​រង​ចាំ​អាណាព្យាបាល​មក​ធានា​ និង​ធ្វើ​កិច្ចសន្យា​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ