ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជន​ជួញដូរ​គ្រឿងញៀន​៥​នាក់ ​​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ ជាក់ស្ដែង​​
ថ្ងៃទី ០៨ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:37 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 696នាក់)




ខេត្តបន្ទាយមានជ័យ​ ៖ ​​កម្លាំង​​នគរបាល​ក្រុង​សិរីសោភ័ណ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ ក្រុម​ជួញដូរ​គ្រឿងញៀន ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​ ចំនួន​៥​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​​ម្នាក់​ ​និង​ដកហូត​វត្ថុ តាង​មួយ​ចំនួន​។

ប្រតិបត្តិការនេះ ​បានធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៧​ ខែកក្កដា ​ឆ្នាំ​២០១៦​នេះ​ នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​សួន​ស្នេហ៍​មានជ័យ​ស្ថិត​ក្នុងភូមិ អូរ​អំបិល សង្កាត់​អូ​អំបិល ក្រុង​សិរីសោភ័ណ​ ដោយ​​កម្លាំង​នគរបាល​បង្ក្រាប​គ្រឿងញៀន​ខេត្ត​ ន​សហ​ការ​ជាមួយ​កំលាំង​នគ​របាល​ក្រុង​សិរីសោភ័ណ​។

នគរបាល​ប្រឆាំង​គ្រឿង​ បាន​ឲ្យ​ដឹងថា​ ​​ជនសង្ស័យ​ប្រុស​ស្រី​​ចំនួន​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ ​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់​ ​និង​ដកហូត​វត្ថុតាង​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​ម្សៅ​ក្រាម​ម៉ា​ទឹកកក ចំនួន​៣​ថង់​ ស្មើ​និង​១.៥៧​ក្រាម ​និង​សម្ភារៈ​ជក់​មួយ​ចំនួនធំ​​ បញ្ជូន​មក​ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ  ​។

លោក​វរៈសេនីយ៍ឯក​ ចាប​ សុ​ផា​រិ​ទ្ធ​ ស្នងការរង​ខេត្តបន្ទាយមានជ័យ ​ទទួលបន្ទុក​គ្រឿងញៀន​និង​អនីតិជន ​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំង​៥​នាក់ ​១​.ឈ្មោះ​ សុ​ភ័​ក្រ ​អា​នុ​ន​ ប្រុស​អាយុ​១៧​ឆ្នាំ ២.​​ស៊ីម ចាន់​រ៉ា ប្រុស​អាយុ​១៥​ឆ្នាំ ​៣​. ​ដា​ ណា​រិ​ទ្ធ​ ប្រុស​អាយុ​២២​ឆ្នាំ​ ៤.​ហុំ​ ដាវី​ស្រី​ អាយុ​២៥​ឆ្នាំ  ​និង​៥.​ ហុង​ឆឹង ​ស្រី​អាយុ​៣៦​ឆ្នាំ​ ជនជាតិ​វៀតណាម​ អ្នក​ទាំង​៥​នាក់​នេះ ​រស់នៅ​ក្នុងភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​។

លោក​ បន្ដថា ​បើតាម​ចំលើយ​សារភាព​រ​បស់​ជនស​ង្ស័​យ ​ទាំង​៥​នាក់​ បាន​ឆ្លើយ​សារភាព​ដូចគ្នា​ថា​ខ្លួន​ពិតជា​បាន​យក​ថ្នាំញៀន​យក​ទៅលក់​ចែកចាយ​ឲ្យ​បក្សពួក​ខ្លួន​នៅ​តាម​ផ្លូវ​សាធារណៈ​សំរាប់​យក​ទៅ​ជក់​បន្ត​ពិត​ប្រា​ដក​មែន​ ​។​ក្រោយពី​បាន​ចំលើយ​សារភាព​ហើយ​ជនសង្ស័យ​ទាំង​៥​នាក់​ នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ