ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជីក​ប្រឡាយ​បង្ហូរ​ទឹក​ប្រទះឃើញ​គ្រាប់​​យុទ្ធភណ្ឌ​​​នៅមាន​ប្រសិទ្ធភាព​​​​មួយ​គ្រាប់
ថ្ងៃទី ០៨ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:33 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 657នាក់)





បាង់ដំបង ៖ ​ប្រជាពលរដ្ឋ​ ​​ជីក​ប្រឡាយ​កប់​ទុយោ​ ដើម្បី​រំដោះ​ទឹក ​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​​ប្រភេទ ​អា​ហុក​ ​​នៅមាន​ប្រសិទ្ធភាព​​មួយ​គ្រាប់​ រងចាំ​អង្គភាព​ស៊ី​ម៉ាក់​​មក​យក​ទៅ​កំទេច​ចោល​។​ ហេតុការណ៍ ​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌនេះ ​នៅ​វេលា​ម៉ោង​៩ និង​២០​នាទី​ថ្ងៃទី​០៨​ ខែកក្កដា​ ស្ថិត​ត្រង់​ចំណុច​ក្បែ​រផ្លូវ​រថភ្លើង​ ក្នុងភូមិ​អូ​តា​គាំ​២​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ។


​ប្រជាពលរដ្ឋ​ ដែលជា​អ្នក​ជីក ​បាន​និយាយ​ថា ​បើសិនជា​​រូប​គាត់​កាប់​ចំ​គ្រាប់​នោះ​ប្រហែលជា​បាត់បង់​​ជីវិត​បាត់ទៅ​ហើយ​ ព្រោះ​គ្រាប់​នោះ​នៅ​មាន​ប្រសិទ្ធភាព​នៅឡើយ ​​​​គ្រាប់​នេះ ​ត្រូវ​បាន​គាត់​ទាញ​ចេញម​កក្រៅ​រងចាំ​អង្គភាព​ស៊ីម៉ាក់​យកទៅ​កំទេចចោល​តាម​ជំនាញ​។

អង្គភាព​ស៊ីម៉ា​ក់ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​ជីក​ប្រឡាយ​ក្តី​សាងសង់​លំនៅឋាន​ក្តី​ បើសិនជា​ជីក​ឃើញ​គ្រាប់​អ្វី​មួយ​មាន​ការស​ង្ស័យ​ ​​ត្រូវ​​​រាយ​ការ​មក​អង្គភាព​ជំនាញ​ជាបន្ទាន់​កុំ​ប៉ះពាល់​ឬ​យក​ទៅ​ដំ​ដើម្បី​លក់​អេតចាយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង​និង​អ្នក​ដ៏​ទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ