ចម្រៀង២បទ «ស៊ីបានចេះតែស៊ីទៅ» និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ត្រូវក្រសួងព័ត៌មាន ហាម មិនឲ្យចាក់ផ្សាយតទៅទៀត (វិដេអូ)
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានជូនដំណឹងដល់ ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ ត្រូវបញ្ឈប់ ការចាក់ផ្សាយបទចម្រៀង«ស៊ីបានចេះតែស៊ីទៅ» និងបទ «ទាល់តែយូរទើបស៊ីអូនបាន» បទចម្រៀងទាំង២បទនេះ ក្រោយពីក្រសួងពិនិត្យឃើញថា មានប៉ះពាល់ទៅដល់តម្លៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកពីសីលធម៌ខ្មែរធ្ងន់ធ្ងរ ពោលគឺអត្ថន័យប៉ះពាល់ទៅដល់កិត្តិយស និងតម្លៃស្ត្រីខ្មែរថែមទៀត។