សប្បុរសជនផ្ដល់អំណោយដល់ លោកយាយអាយុ ១១៦ឆ្នាំ រស់នៅជាមួយកូនពៅ អាយុជាង៧០ឆ្នាំ
កំពង់ស្ពឺ ៖ លោកយាយ មានអាយុ ១១៦ឆ្នាំ កំពុង តែរស់នៅក្នុងស្ថានភាពលំបាកជាមួយកូនប្រុសពៅអាយុ ៧៤ឆ្នាំ និងកូនប្រសារអាយុ ៧២ឆ្នាំ នោះទទួលបានការជំនួយសង្គ្រោះជាបន្តបន្ទាប់ ពីសប្បុរសជន ដើម្បីរួមចំណែកដោះស្រាយបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃ ។
លោកយាយ ប៉ែន រី អាយុ ១១៦ឆ្នាំ ដែលមានទីកន្លែងកំណើត នៅភូមិត្រពាំងស្វាយ ឃុំកក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នានៅថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ១៩០០ ដែលបច្ចុប្បន្នមានទីលំនៅនៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះបើតាមតាមសំបុត្រកំណើតដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ដែលសព្វថ្ងៃនេះ ដូនចាស់មានសុខភាពរឹងមាំ កាន់ឈើច្រត់ដើរបានធម្មតា កំពុងរស់នៅជាកូនប្រុសពៅមានឈ្មោះ ស៊ឹម សឿន អាយុ ៧២ឆ្នាំ និងកូនប្រសារ អាយុ ៧១ឆ្នាំ ។ចំណែកកូនចំនួន ០២នាក់ទៀតបានស្លាប់ អស់ទៅហើយដោយសារ ជរា ក្នុងអាយុជាង ៨០ឆ្នាំក្នុងម្នាក់ៗ ។
អំណោយនេះ ត្រូវលោកតា ស៊ឹម សឿន ក្រុមការងារមនុស្សធម៌ នាំយកគ្រឿងឧប្បភោគ បរិភោគផ្តល់ជូនតាមរយៈក្រុមការងារ ចលនាយុវជន ១៥៧ និងក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ស្ពឺ ។ អំណោយ មានដូចជា ៖ អង្ករ ,ទឹកដោះគោ ,ត្រីខ ,មី ,ថ្នាំសង្កូវ , និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ផ្តល់ជូន លោកយាយ ដែលកំពុងរស់នៅជាមួយកូនពៅ និងកូនប្រសារចាស់ ដើម្បីជាការជួយដោះស្រាយបញ្ហាលំបាក ក្នុងជីវភាពរស់ផងដែរ ។
អាជ្ញាធរស្រុកភ្នំស្រួច បាននិយាយថា លោកយាយ ប៉ែន រី មានអាយុ ១១៦ឆ្នាំនោះ អាជ្ញាធរ និងក្រុមការងារបានយកយកចិត្តទុកដាក់ ចុះសាកសួរសុខទុកជាញឹកញាប់ តាមរយៈក្រុមការងារគណបក្សប្រជាជន សប្បុរសជន ជិតឆ្ងាយបានផ្តល់ជាបន្តបន្ទាប់ ។ ក្នុងនោះអាជ្ញាធក៏បានអំពាវនាវរកជំនួយសប្បុរសធម៌ គ្រប់ទីកន្លែង ដើម្បីជួយដល់ដល់ក្រុមគ្រួសារលោកយាយដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក និងចាស់ជរាទាំងម្តាយកូនបែបនេះ ៕