សមត្ថកិច្ច ចុះចែកសៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់លំនៅឋានពលរដ្ឋ
ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ អាជា្ញធរ និងសមត្ថកិច្ច ក្នុងស្រុកបន្ទាយអំពិល សហការជាមួយ មេភូមិ មេឃុំ ចុះចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅ(ក៤)ចំនួន០៤ភូមិ ទីតាំងនៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋចូលរួមចំនួន១១៣នាក់ ស្រី៥៧នាក់ និងសៀវភៅគ្រួសារចំនួន៩០ក្បាល។
ក្នុងពិធីនោះផងដែរ ក៏មានការចែកលេខទូរស័ព្ទ ថ្នាក់ដឹកនាំ អធិការ អធិការរង និងមេប៉ុស្តិ៍ ដល់បងប្អូនប្រជាពលរដ្ឋដើម្បីអោយពួកគាត់ងាយស្រួលជូនដំណឹង ឫ ហេតុការណ៍ ផ្សេងៗ។
នៅក្នុងឱកាសនោះផងដែលប្រជាពលរដ្ឋទាំង៤ភូមិខាងលើ បានសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំង ដែលសមត្ថកិច្ចនិងអាជា្ញធរភូមិ ឃុំ ដែលបានយកអត្តសញ្ញាណប័ណ្ណ នឹងសៀវភៅគ្រួសារ មកចែកជូនប្រជាពលរដ្ឋដល់លំនៅ ដ្ឋាន៕