ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នគរបាល​អន្តោប្រវេសន៍​​ បណ្ដេញ​ជន​ជាតិ​វៀតណាម​​ ១០នាក់​​​​ ចេញ​ពីកម្ពុជា​
ថ្ងៃទី ០៧ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:19 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 750នាក់)





កំពង់ស្ពឺ ​៖ ​កម្ពុជា​បណ្ដេញ​ជន​ជាតិ​​​វៀតណាម​​ចំនួន​១០ ​នាក់​ ​​ទៅ​ប្រទេស​ដើម​វិញ​​ ​បន្ទាប់ពី​​លួច​ឆ្លងដែន​​​ខុស​ច្បាប់ ​​មក​ស្នាក់​នៅ​កម្ពុជា​ ។ ជន​ជាតិវៀត​ណាម​ ទាំងនោះ ​ត្រូវ​បាន​​​កម្លាំង​​សមត្ថកិច្ច​​ អន្តោប្រវេសន៍ ​នៃ​ស្នងការដ្ឋាន ​ខេត្ត​កំពង់ស្ពឺ  ​បាន​រក​ឃើញ​ក្នុង​សិប្បកម្ម​ផលិត​ពុម្ព​ដែក​មួយ​កន្លែង ក្នុង​ភូមិ​ស្រែ​ត្រោក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ​កាលពី​ថ្ងៃ​ទី​០៦ ខែ​​កក្កដា​ ឆ្នាំ​២០១៦​នេះ។

​នគរបាល​អន្តោប្រវេសន៍ ​បាន​ឲ្យ​ដឹងថា ជនបរទេស​ ​ជា​ជនជាតិ​វៀតណាម​ទាំង​១០​នាក់​នោះ​​ ​​មាន​លិខិតឆ្លងដែន និង​ប្រថាប់ត្រា​ចេញចូល​ត្រឹមត្រូវ ប៉ុន្តែ​គ្មាន​ទិដ្ឋាការ​ស្នាក់នៅ សៀវភៅ​ការងារ​នោះ​ទេ គឺ​មាន​ន័យ​ពួកគេ​ទាំង ១០​នាក់​អាច​ចូល​មក​កម្ពុជា​ក្នុង​លក្ខណៈ​ជា​អ្នក​ទេសចរ​​ដើរ​កម្សាន្ត​លេង ដែល​មាន​សុពលភាព​រយៈពេល​៣០​ថ្ងៃ មិន​អាច​ចូល​មក​ដើម្បី​បម្រើ​ការងារ រកស៊ី​បាន​ឡើយ។ ប្រភព​បន្តថា បន្ទាប់ពី​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​មក​ប្រកបការងារ​រកស៊ី​ខុស​ដោយ​គ្មាន​ច្បាប់​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ អំពី​ផ្លូវច្បាប់​ និង​ធ្វើ​កិច្ចសន្យា​កំណត់​រយៈពេល ១​សប្ដាហ៍​ទៀត​ត្រូវ​ចេញ​ឲ្យ​ផុត​ពី​ទឹកដី​កម្ពុជា។

យោង ​​តាម​មាត្រា​២៦១​ ច្បាប់​ស្ដីពី​ការងារ​បាន​ចែង​ថា គ្មាន​ជនបរទេស​ណា​ម្នាក់ ​អាច​ប្រកបមុខរបរ​ណាមួយ ដោយ​គ្មាន​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ ដែល​ចេញ​ដោយ​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ ចូល​មក​​​ធ្វើ​ការងារ​នៅ​កម្ពុជា​បាន​ឡើយ។ ដូច្នេះ​ពលករ​ជាតិ​វៀតណាម​ទាំង ១០​នាក់​នេះ ពួកគេ​បាន​ប្រើប្រាស់​លិខិតឆ្លងដែន ​និង គ្រាន់តែ​ប្រថាប់ត្រា​ចេញចូល គ្មាន​ទិដ្ឋាការ​ស្នាក់នៅ​ (E.VISA) តាម​ច្រក ដែល​មាន​សុពលភាព​ត្រឹម​ ៣០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ប្រកប​របរ​រកស៊ី​យក​កម្រៃ​បាន​ឡើយ , មានន័យថា អាច​ចូល​មក​ទេសចរ ឬ ស្នាក់នៅ​រយៈពេល​ខ្លី។

បច្ចុប្បន្ន ​ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ ណែនាំ ធ្វើ​កិច្ចសន្យា ដោយ​កំណត់ទុក​រយៈពេល ១​សប្ដាហ៍​ទៀត​ត្រូវ​ចេញពី​ទឹកដី​កម្ពុជា​ឲ្យ​ផុត៕

 
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ