ពលរដ្ឋប្រទះឃើញ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្ដែតទឹកទន្លេបាសាក់
កណ្ដាល ៖ ប្រជាពលរដ្ឋប្រទះឃើញ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្ដែតទឹកទន្លេបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង រាយការណ៍មកសមត្ថកិច្ចនគរបាលដើម្បីចុះទៅពិនិត្យ។
ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចច្រាំងទន្លេបាសាក់ ស្ថិតភូមិឫស្សី ស្រុក/ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុក និងក្រុមគ្រូពេទ្យ ព្រមទាំង មានការចូលរួមពីអាជ្ញាធរឃុំ/ភូមិអស់រយៈពេលជាច្រើនម៉ោងមក ក្រុមគណៈកម្មការចម្រុះបានបញ្ជាក់ អះអាងថា សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ តាមការសន្និដ្ឋាន គឺស្លាប់ដោយសារលង់ទឹក។
សូម បញ្ជាក់ថា សពមិនស្គាល់អត្តសញ្ញាណ ស្លៀកខោស្ព័រជើងវែង ពណ៌ខ្មៅ រឹប ក.ជើងពាក់អាវឆ្នូតប្រផេះដៃវែង និងមូរដៃអាវខាងឆ្វេង កម្ពស់១,៦២ស.ម អាយុប្រហែលជាង៣០ឆ្នាំ។
សមត្ថកិច្ចរួមនិងអាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា បាត់បង់សមាជិកគ្រួសារ ដូច ភិនភាគខាងលើសូមមក ទំនាក់ទំនងជាមួយនគរបាលស្រុកកៀនស្វាយ ដើម្បីសពទៅធ្វើបុណ្យតាមប្រពៃណីព្រោះសពត្រូវអាជ្ញាធរមូលដ្ឋានធ្វើការបញ្ចុះ នៅវត្តឫស្សី ស្រុកក្នុងភូមិឃុំកើតហេតុខាងលើ៕