រថយន្តធន់ធំដឹកទំនិញបើកកិនក្មេងស្រីជាសិស្សសាលាម្នាក់ ស្លាប់មួយរំពេច
ភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលាម្នាក់ ត្រូវបានរថយន្តដឹកទំនិញខ្នាតធំ បើក កៀរ កិនក្បាលបែក និងដងខ្លួនស្លាប់មួយរំពេញ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចភូមិគោកឃ្លាង ផ្លូវលេខ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សាក្សីនៅកន្លែង កើតហេតុ និយាយថា មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូមួយគ្រឿងម៉ាក ឡែត ពាក់ផ្លាកលេខ ភ្នំពេញ1DG 5985 ជាមួយប្អូនប្រុសជាអ្នកឌុបចេញសាលាឯកជន ប៊ែលធី ត្រឡប់មកផ្ទះ ពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមួយគ្រឿង ប្រភេទដឹកទំនិញពាក់ផ្លាកលេខ ព្រះសីហនុ3A 0863 បើក មកពីក្រោយ ស្របទិសគ្នាពីត្បូងទៅជើង បានបើកមកកៀរបណ្តាលអោយនាងធ្លាក់ ពីលើ ម៉ូតូ ហើយ ចូលក្រោមកង់ឡានកិនបែកក្បាល និងដងខ្លួនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ភ្លាមៗដែរក្នុងពេលនោះ។
សាកសព ឈ្មោះ វិន ស្រីណាង អាយុ១៥ឆ្នាំ សិស្សសាលាប៊ែធី សាខាពោធិចិនតុង និង មានទីលំនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ចំណែករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះត្រូវបាននគរបាលនៃការិយាល័យចរាចរណ៍ ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលរាជធានីនាំយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ ៕