ស្លាប់៣នាក់របួសធ្ងន់-ស្រាល៥៨នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៤ ខែកក្កដា កើតឡើង១២លើក
ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន ១២លើក ( យប់ ៨លើក ) បណ្តាលអោយមនុស្សស្លាប់ ៣នាក់ ( ប្រុស ) រងរបួសធ្ងន់ ១៤នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល ៤៤នាក់ ( ស្រី ១២នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច ចំនួន ៤គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងអ្នកថ្មើរជើង ១នាក់។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ១នាក់ ) , មិនគោរពសិទ្ធិ ៣លើក ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក ,ស្រវឹង ១លើក ( ស្លាប់ ១នាក់ ) , បត់គ្រោះថ្នាក់ ១លើក , មិនប្រកាន់ស្តាំ ១លើក និងងងុយដេក ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២០នាក់ ( យប់ ១៧នាក់ ) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក ផ្លូវខេត្ត-ក្រុង ចំនួន ៤លើក និងផ្លូវលំ ចំនួន ២លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តធុនតូច ៤លើក រថយន្តធុនធំ ១លើក និងអ្នកថ្មើរជើង ១នាក់ ។
របាយការណ៍ បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាម ២លើក ស្លាប់ ១នាក់ របួស ៤នាក់ ខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ ខេត្តកំពង់ស្ពឺ ១លើក ស្លាប់ ១នាក់ និងខេត្តស្វាយរៀង ២លើក របួស ៤០នាក់ ( ស្រី ១២នាក់ ) ។
របាយការណ៍ ដែលបានបន្ថែមទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល ល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣០៣៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១២៤៧គ្រឿង និងពិន័យសរុប ១៧៨៧គ្រឿង។ នេះបើ យោងតាម របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ៕