ក្រឡាប់រថយន្តទេសចរណ៍ដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ផ្ងារជើងច្រងាង លើផ្លូវជាតិលេខ១
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានអ្នករងរបួសស្រាល-ធ្ងន់ ដោយសាររថយន្តក្រុងដឹក អ្នកដំណើរភ្នំពេញ-វៀតណាម សង្ស័យអ្នកបើកបរងងុយដេក ជ្រុលចង្កូតក្រឡាប់ធ្លាក់ពីផ្លូវជាតិលេខ១ កាលពីវេលាម៉ោង១១៖១៥នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ តាប៉ ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះ មានដឹកអ្នកដំណើរ៣៧នាក់ ក្នុងនោះមានជនបរទេសផង។ប្រភព ខាងលើបានបានឲ្យដឹងទៀតថា មុនពេលកើតគេឃើញរថយន្តដឹកអ្នកដំណើរមួយគ្រឿងដែលមានពាក់ស្លាកលេខ ភ្នំពេញ 3A 3371ធ្វើដំណើរពីទិសខាងលិចមកទិសខាងកើតលុះដល់ចំកើតហេតុខាងលើស្រាប់តែរថយន្តរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង តែម្តងទៅ ប៉ុន្តែពុំមានអ្នករងរបួសធ្ងន់នោះគឺរងរបួសស្រាលទាំង៣៧នាក់។ ក្រោយកើតហេតុ អាជ្ញាធរ មូលដ្ឋាន និងកម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ និងបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងផងដែរ។
បើតាមអ្នកដំណើរក្នុងរថយន្តក្រុងដែលក្រឡាប់នេះ បានបញ្ជាក់ថា មូលហេតុដែលរថយន្តនេះក្រឡាប់ គឺបណ្តាលមកពីអ្នកបើកបរ ងងុយដេក រួចក៏រេចង្កូតធ្លាក់ មកខាងត្បូងផ្លូវក្រឡាប់តែម្តងទៅ៕