ឃាត់ខ្លួន ជនលោភកាម ម្នាក់ ពីបទលួងលោមក្មេងស្រីអាយុ៩ឆ្នាំ យកទៅរំលោភ សម្រេចបាន៥ដង
ឧត្តរមានជ័យ ៖ ជនល្មោភកាមម្នាក់ អាយុ៥៧ឆ្នាំ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ៩ឆ្នាំ រហូត បានសម្រេច៥ដង នៅចំណុចភូមិផ្លុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ជន សង្ស័យមានឈ្មោះ ស៊ីញ ចំរើន ហៅម៉ូន ភេទប្រុស អាយុ៥៧ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ ឆ.ន.ក អាយុ៩ឆ្នាំ រស់នៅភូមិជាមួយគ្នា។
តាម ការរៀបរាប់ក្នុងពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ បានឲ្យ ដឹងថា ជនសង្ស័យ បានលួងលោមកូនរបស់គាត់ យកទៅរំលោភចំនួន៤ទៅ៥ដង ហើយ ដោយបានសម្រេចរាល់ដង។ លុះលើកចុងក្រោយថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ទើបរូបគាត់មានការសង្ស័យ ក៏សួរកូន ហើយនាងឆ្លើយថាតាម៉ូន (ជនសង្ស័យ)បានរំលោភខ្លួនចំនួន៤ទៅ៥ដងហើយ និងបានគំរាមមិនឲ្យប្រាប់អ្នកណាទេ។
ក្រោយពី ទទួលបានពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍ក៏បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ខាងលើបាននៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ បញ្ជូនមកកាន់អធិការដ្ឋាន។ បន្ទាប់ពី បានសួរនាំ ជនសង្ស័យរូបនោះ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះពិតមែន។ បច្ចុប្បន្ន សមត្ថកិច្ចក្រុងសំរោង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕